យីណ៎! បើក​បរ​បណ្តើរ ឆ្លៀត​អីអី​​ក្នុងរថយន្ត​​ទៀត

89

ប៉ូលិស​អេ​ស្ប៉ា​ញ​កំពុង​តាម​ចាប់​គូស្នេហ៍​មួយគូ​ដែល​មាន​អ្នក​ថត​បាន ​ខណៈ​ពេល​ពួក​គេ​រួមរ័ក​នៅ​លើ​រថយន្ត​ក្នុង​ពេល​កំពុង​បើក​លើ​ដងផ្លូវ​មួយ ។

Loading...

«Civil Guard» អង្គភាព​ផ្នែក​ច្បាប់​របស់​អេ​ស្ប៉ា​ញ ​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ ដើម្បី​សុំ​ឲ្យ​ពលរដ្ឋ​បង្ហាញ​តម្រុយ​យ​ពី​ការ​ស្នាក់​នៅ​របស់​គូស្នេហ៍​នោះ ។ វី​ដេ​អូ​ឃ្លី​ប​នោះ​បាន​បង្ហោះ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ជា​បង្ហាញ​ឲ្យ​ឃើញ​គូស្នេហ៍​មួយគូ​ ដោយ​ខាង​ប្រុស​ជា​អ្នក​បើករថយន្ត ចំណែក​ខាង​ស្រី​អត់​មាន​ស្លៀក​អ្វី​ផ្នែក​ខាងក្រោម​នៅ​អង្គុយ​លើ​ភ្លៅ​គូស្នេហ៍ ហើយ​ដង​ខ្លួន​អង្រួន​ចុះឡើង​ៗ ។

ហេតុការណ៍​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ តុលា​២០១៨ នៅ​លើ​ផ្លូវ​មួយ​ដែល​ត​ភ្ជាប់​ពី​ក្រុង​ម៉ា​ឌ្រី​ត ទៅ​ក្រុង​វ៉ា​ឡា​ដូ​លី​ដ និង​ថត​បាន​ពី​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​វ៉ា ។

លុះដល់​ថ្ងៃ​ទី​២៣ តុលា ប៉ូលិស​បាន​ចំណាយពេល​ជា​ច្រើន​ម៉ោង​ត្រួតពិនិត្យ​រូបភាព​ពី​ម៉ាស៊ី​ន​ថត​សុវត្ថិភាព​ ដើម្បី​ពិនិត្យ​ពី​អំពើ​របស់​អ្នក​ទាំង​២ ប្រសិនបើ​ចាប់​បាន​ពួក​គេ​នឹង​ត្រូវ​ជាប់គុក​២​ឆ្នាំ ពិន័យ​ជា​ប្រាក់​៥០០​អឺ​រ៉ូ និង​ហាម​បើកបរ​រយៈពេល​៦​ឆ្នាំ ៕