ទីបំផុត បារី 555 ក្លែងក្លាយ​ជាង​១០០០ សុង ព្រមទាំង​ផលិតផល​ក្លែងក្លាយ​ផ្សេង​ៗ​ទៀត​​ដែល​សមត្ថកិច្ច​រឹបអូស​ពី​អាជីវករ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ហើយ

104

កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​ផលិតផល​ក្លែង​ក្លាយ​លើក​ទី ២៧ រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​​អគ្គនាយកដ្ឋាន​ស្ដង់ដារ​កម្ពុជា តំណាង​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​តំណាង​នាយក​ដ្ឋាន​ឱសថ​ចំណីអាហារ​នៃ​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន

Loading...

សមត្ថកិច្ច​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​ហើយ​នូវ​បារី 555 ក្លែងក្លាយ​សរុប​ប្រមាណ​ជា​ជាង​​១០០០ សុង ដែល​អាជ្ញាធរ​ដកហូត​បាន​ពី​អាជីវករ​លក់​បារី​ក្លែងក្លាយ​ក្នុង​ទីតាំង​ផ្សារ​ធំ​ថ្មី និង​ផ្សារ​កណ្ដាល កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជា​ជាង ១៥.០០០ ដុល្លារ​សហរដ្ឋអាមេរិក រួម​ទាំង​ផលិតផល​ក្លែងក្លាយ​ផ្សេង​ៗ​ទៀត​។

យោង​តាម​ប្រសាសន៍​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ដុត​បំផ្លាញ​ផលិតផល​ក្លែងក្លាយ​នោះ​បាន​ឲ្យ​ដឹង​ថា «​នេះ​ជា​លើក​ទី ២៧ ហើយ​ដែល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​វត្ថុ​តាង​ផលិតផល​ក្លែងក្លាយ ដែល​លើក​នេះ រួម​មាន​ទាំង​ផលិតផល​បារី 555 ក្លែងក្លាយ​ប្រមាណ​ជា​ជាង ១.០០០ សុង​​ផង​ដែរ ​ដែល​នាយកដ្ឋាន​យើង​បាន​រឹបអូស​ក្រោម​បណ្ដឹង​ពី​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែក​ចាយ​លក់​ផ្ដាច់មុខ​នូវ​យីហោ​បារី​ម៉ាក 555 នេះ​»។​

ថ្លែង​ក្នុង​គ្រានោះ លោក វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បន្ថែម​ថា «បច្ចុប្បន្ន​សមត្ថកិច្ច បាន​រៀបចំ​ផែនការ​រួច​ជា​ស្រេច ក្នុង​ការ​បន្ត​ចុះ​បង្ក្រាប​និង​អនុវត្ត​ច្បាប់ ដែល​ឈាន​ទៅ​ដល់​ការ ដាក់​ពិន័យ​ដល់​អាជីវករ និង​រឹបអូស​ផលិតផល​បារី​ក្លែង​ក្លាយ ដែល​មាននៅ​លើ​ទីផ្សារ​ទាំងអស់ ក្នុង​គោលបំណង​លុប​បំបាត់​រាល់​អាជីវកម្ម​ខុសច្បាប់ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ហើយ​ឆ្លៀតឱកាស​នេះ លោក​ក៏​សូម​អំពាវនាវ និង​ព្រមាន​ដល់​បងប្អូន​អាជីវករ​ទាំងអស់ ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ទិញ និង​ចែកចាយ​លក់​ផលិតផល​បារី​ក្លែងក្លាយ​តទៅ​ទៀត ជៀសវាង​ការ​ប្រឈម​មុខ​ច្បាប់​ដូច​ករណី​នេះ​ជា​ឧទាហរណ៍​ស្រាប់​»​។

ការ​តាំង​លក់​បារី​ក្លែងក្លាយ គឺជា​កាយវិការ​ចូលរួម​លើក​ត​ម្កើ​ន​ការ​ចរាចរ​ផលិតផល​ក្លែង​ក្លាយ ហើយ​ថែម​ទាំង​នាំ​មក​នូវ​ការ​ខាតបង់ និង​ជាប់​ទោសទណ្ឌ​ដល់​ខ្លួន​ទៀត​ផង ហើយ​លក្ខណៈ​សម្គាល់​បឋម​របស់​បារី​ក្លែងក្លាយ​គឺ គ្មាន​បិត​តែមប្រិ៍​អាករ គ្មាន​សារ​ព្រមាន​សុខភា​ព​ជា​រូបភាព និង​ជា​អក្សរ​ខ្មែរ តែ​អាច​មាន​សារ​ព្រមាន​ជា​ភាសាបរទេស​។ ដោយ​សហ​ការ