ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ លើ​គ្រប់​វិស័យ​សម្រាប់​ត្រីមាស​ទី​៤

100

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ប្រតិភូ​អ​ព្ជើ​ា​ញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​កងទ័ព​ដែល កំពុង​បំពេញភារកិច្ច​នៅ​តាម​ប៉ុស្តិ៍​ប៉ម​ជួរ​មុខ​នៃ​ខ្សែបន្ទាត់​ព្រំដែន និង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ លើ​គ្រប់​វិស័យ សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០១៨ នៅ​កងវរសេនាតូច​កាំភ្លើង​ធំ របស់​យោធភូមិ​ភាគ​ទី​៥ ស្ថិត​ក្នុង ភូមិសាស្ត្រ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង និង​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​អស់លោក មេបញ្ជាការ មេបញ្ជាការ​រង គ្រប់​កងវរសេនាតូច កងអនុសេនាធំ និង​នាយទាហាន​តាម​បណ្តា​កងឯកភាព​ជា​ច្រើន​រូប​ផង​ដែរ​។

Loading...

នៅ​ក្នុង​សកម្មភាព​ជួប​សំណេះសំណាល​កងទ័ព​នៅ​កងវរសេនាតូច​កាំភ្លើង​ធំ នា​ពេល​នោះ​ប្រតិភូ​ដែល​ដឹកនាំ ដោយ​លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ និង​សហការី​អមដំណើរ​បាន​ពិនិត្យ និង​ទស្សនាការ​សម្តែង​លំ​ហាត់ កាយវិការ​របស់​កងកម្លាំង​ការ​គោរព​ទង់ជាតិ​ដែល​គ្រប់​ស្ថាប័ន​អនុវត្តន៍​ជា​ប្រចាំ​ក្នុង​នោះ​បាន​ធ្វើការ​ពិនិត្យ​ការ​សម្តែង លំ​ហាត់​អាវុធ​អូស​សណ្តោង​គាំទ្រ និង​ពិនិត្យ​ទីតាំង​កន្លែងធ្វើការ​ងារ​ថ្នាក់​កងអនុសេនាធំ កងវរសេនាតូច ការងារ ចិញ្ចឹមសត្វ​មាន់ ទា ផ្ទះបាយ ការ​ដាំ​ដំណាំ បន្លែ​គ្រប់មុខ និង​ភាព​រីក​ចំរើន​ក្នុង​ការ​គ្រប់គ្រង ដឹកនាំ​បញ្ជា និង ការ​ធានា​ជីវភាព​រស់នៅ​កងទ័ព​បាន​សមរម្យ។

​ជាង​នេះ​ទៅ​ទៀត កងវរសេនាតូច​លេខ​១ បាន​ចូល​ជ្រៅ លើ​ការងារ កសាង អង្គភាព​ពិសេស​ការ​ក៏​សាង​ផ្ទះបាយ​គំរូ ថ្នាក់​កងអនុសេនាធំ វរ​សេនា​តូច និង​ស្វែង​យល់​រាល់​បទ​ពិសោធន៍ ការ​គ្រប់គ្រង​កងទ័ព ការ​ថែរក្សា សុខមាលភាព ការងារ​ធានា ហូប​ចុក​ប្រចាំ​ថ្ងៃ​ឲ្យ​កងទ័ព បាន​សមរម្យ ព្រម​ជាមួយ នឹង​ការ​ធ្វើ​បទ​បង្ហាញ ដែល​មាន​លក្ខណៈ​៤​ចំណុច របៀបរបប ធ្វើ​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ការងារ​ប្រយុទ្ធ ត្រៀមប្រយុទ្ធ ការងារ​ហ្វឹក​ហ្វឹ​ន​រៀនសូត្រ លើកកម្ពស់​សមត្ថភាព យល់​ដឹង លើ​គ្រប់​វិស័យ ស្រប​តាម​ការ​ណែនាំ ពី ថ្នាក់​យោធភូមិ​ភាគ បាន​ដាក់​ចេញ​។ លោក​អនុសេនីយ៍ឯក ពុធ ជី​ម មេបញ្ជាការ​រង​វរ​សេនា​តូច មាន​មតិ​ស្វាគមន៍ និង​របាយការណ៍​បាន​បញ្ជាក់​ពី​សកម្មភាព និង​ភាព​រីក​ចម្រើន​របស់​អង្គភាព​វរ​សេនា​តូច​កាំភ្លើង​ធំ នា​រយៈពេល​កន្លង​មក និង​មតិ​ចូលរួម​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​មូលដ្ឋាន កែ​លម្អ ដក​ពិសោធន៍​ទៅ​វិញ​ទៅ​មក និង​បាន​ធ្វើការ​វាយតម្លៃ​រាល់​ចំណុចខ្លាំង​ខ្សោយ​ផង​ដែរ​។

មាន​ប្រសាសន៍​សំណេះសំណាល នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ទោ ខាត់ ជន់ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​បាន​កោតសរសើរ​ចំពោះ​ស្មារតី​ខិតខំ​ប្រឹងប្រែង យក​អស់កម្លាំង​កាយ​ចិត្ត បំពេញភារកិច្ច​បាន​ល្អ ប្រកបដោយ ភាព​សហ​ការណ៍ របស់​ថ្នាក់ដឹកនាំ វរ​សេនា​តូច​កាំភ្លើង​ធំ ដែល​កន្លង​មកនេះ​បាន​ពុះពារ​គ្រប់ការ​លំបាក​ក្នុង​ការ​កសាង​នូវ​សមិទ្ធិ​ផល​ជា​ច្រើន ពិសេស ការ​កសាង​ផ្ទះបាយ​គំរូ​សមរម្យ​ក្នុង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បាន​គ្រប់គ្រង​កម្លាំង​មាន​មុខជា​ប្រចាំ ព្រម​ជាមួយនឹង ការ​ផ្តល់​នូវ​គោល​គំនិត បទ​ពិសោធន៍​ល្អ​ៗ​ដល់​នាយទាហាន ពល​ទាហាន និង​បាន​ដោះស្រាយ​ការ​ជួប​លំបាក រាល់​ភាព​ប្រឈម​ផង​ដែរ​៕