ឱ្យទាន​អ្វី​ដែល​ចាត់​ថា​ជា​ទាន​ឥត​បានការ ?

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​អំពី​ការ​ធ្វើ​ទាន​នេះ​ជា​អនេកបរិយាយ​ដើម្បី​បានជា​ប្រយោជន៍​ដល់​សប្បុរស​អ្នកមាន​សទ្ធា ចូល​ចិត្ត​បំពេញ​ទាន ព្រោះ​ទាន​ខ្លះ​ដែល​ធ្វើ​ទៅ​តាម​ក្បួនច្បាប់​ពុទ្ធសាសនា​នឹង​បាន​ផល​ច្រើន ចំណែក​ទាន​ខ្លះ​មិន​ត្រឹមតែ​ធ្វើ​ទៅ​មិន​បាន​ផល​ត្រឡប់​មក​វិញ​ទេ ថែម​ទាំង​មានទោស​ដល់​អ្នក​ធ្វើ​វិញ​ក៏​មាន ។

តទៅ​នេះ​ជា​ទាន​ដែល​ធ្វើ​ទៅ​មិន​បាន​ផល​មក​វិញ​គឺ ១-​ឱ្យទាន​សិល្បៈ​របាំ​ល្បែង​មហោស្រព ២-​ឱ្យទាន​គំនូរ​រូប​ស្រី​និង​ប្រុស ដែល​ជា​គំនូរ​នាំ​ឱ្យ​កើត​កាមតណ្ហា ៣-​ឱ្យទាន​ស្រា បារី គ្រឿងញៀន និង​៤-​ឱ្យ​មនុស្ស​ស្រី​ជា​ទាន​ដល់​បុរស​ក្នុង​តម្រេក​កាមគុណ ។

ប្រភេទ​ទាន​ទាំង​៤​យ៉ាងនេះ​លោក​ចាត់​ថា​ជា​ទាន​ដែល​មិន​ផ្តល់​ផល​ល្អ​ត្រឡប់​មក​រក​ម្ចាស់​ទាន​វិញ​ទេ ព្រោះ​ជា​ទាន​បញ្ជូន​ចិត្ត​ទៅ​រក​កាមរាគ​កាន់តែ​ងងឹត​ងងុល ។