លោកអើយលោក… មើលឡានព្រូសបង្កតែខ្លួនឯង

51

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ព្រូ​ស​​១​គ្រឿង​ថ្មីចែស មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-6747 ​​ ដោយសារ​​បើក​​មាន​ល្បឿន​លឿន​ពេក ស្រប​ពេល​​បើក​មក​ដល់​ត្រង់ចំណុច​ម្តុំ​រោងច្រក​កិន​ ដំឡូង​មី ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ទួល​ជ័យ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ធ្លាក់​ចេញពី​ផ្លូវ ចូល​​ទៅ​ក្នុង​ស្រែ​ចម្ងាយ​​ប្រមាណ​ពី​៣០​ម៉ែត្រ​ពី​ផ្លូវ សំណាង​ណាស់​ មិន​បាន​ក្រឡាប់​​និងបង្ក​គ្រោះថ្នាក់ដល់​​អ្នក​បើកបរ​ ​កើតឡើង​កាលពី​​ល្ងាច​ថ្ងៃ​ទី​៣១ ​តុលា ធ្វើ​ឱ្យ​ម្នាក់​ៗ​​​រន្ធត់គ្រប់គ្នា ។

Loading...

បើ​តាម​សាក្សីឃើញ​ហេតុ​ការ​៍​​ថា បន្ទាប់​ពី​រថយន្ត​​ព្រូស​​បើកធ្លាក់​ចូល​ស្រែ​នោះ នៅ​ក្នុង​រថយន្ត​គឺ​មាន​តែ​អ្នកបើកបរ​​ជា​បុរស​ម្នាក់​មាន​​វ័យ​ប្រមាណ​ជាង​៣០​ឆ្នាំ​ ដោយមិន​មាន​រង​របួស​ស្នាម​នោះ​ទេ​។ ហើយ​បន្ទាប់​មក​ទៀត ​បុរស​នោះ​បាន​បើកទ្វារ​ចេញ​មក​ក្រៅ ហើយ​​​ធ្វើ​អ្នកដំណើរ​តាម​ម៉ូតូ​បាត់ ។

ប្រភពបន្តថា មនុស្សម្នាក់បាននាំគ្នា​រថយន្ត​នាំ​គ្នា​មក​មើល​​នៅ​​កន្លែង​កើតហេតុហើយ​​​ងងឹត​ឈឹង​​ទៀត ទំ​រាំ​តែ​សមត្ថ​កិច្ច​អូស​រថយន្ត​ឡើង​មក​លើ​ផ្លូវជាតិ​លេខ​៧​បាន  ែតម៉ាស៊ីនរថយន្ន​នៅ​ដំណើរការបានជា​​ធម្មតា ​​។