មិនដឹង​ម្ចាស់ផ្ទះ​ភ័យ​លស់​ព្រលឹង​យ៉ាងណា ខណៈ​មួយ​គ្រឿង​ពន្លះ​ទាំង​របង និង​ឡាន​ទៀត

113

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​អោយ​ខ្ទេច​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់ ដោយ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ទៀត​ជា​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ប្រភេទ​មួយ​បាំង​កន្លះ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៦០៧៨ បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​ផ្លូវ​ងងឹត ហើយ​ស្ងាត់​អត់​មាន​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ទេ គួប​ផ្សំ​នឹង​ម្ចាស់​រថយន្ត​បើក​លឿន​ផង​នោះ​ក៏​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​ចំ​ពេញទំហឹង ។

រួច​រថយន្ត​ខាងលើ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​២M-៤៦០២ ដែល​ចត​នៅ​ក្នុងផ្ទះ បណ្តាល​អោយ​ក្រពឹត​គូទ​ក្រោយ​តិចតួច និង​រង​ការ​ខូចខាត​បាក់​របង​ផ្ទះ​អស់​មួយ​ផ្ទាំង ចំណែកឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ទៅ​មុខ​លែង​រួច ភ្លាម​ៗ​នោះ​ដែល​ទាំង​អ្នក​រួម​ដំណើរ និង​អ្នកបើកបរ​រថយន្ត​ទាំង​២​នាក់​បាន​រង​របួស​តិចតួច ហើយ​ត្រូវ​បាន​មិត្តភក្តិ​ដឹក​យក​ទៅ​ព្យាបាល​ដែល​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាសវែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕