ចង់ឱ្យ​ក្រពះ​រឹង​មាំ គួរ​ញ៉ាំ​ផ្លែ​ឈើ​៣​ប្រភេទ

113

ផ្លែ​ឈើ​ដែល​អាច​ជួយ​ប៉ូវ​ក្រពះ​អ្នក​បាន តើ​មាន​អ្វី​ខ្លះទៅ ?

Loading...

1.​អ្នក​គួរតែ​ញ៉ាំ​ល្ហុង​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុង​ល្ហុង​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​អាច​ស្រូប​យក​ប្រូតេអ៊ីន​បាន ដោយ​ជួយ​មិន​ឲ្យ​ក្រពះ​អ្នក​ងាយ​រលាក​ឡើយ ។ ជា​ពិសេស អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ហើមពោះ​ទៀត​ផង ។ ដូចនេះ​អ្នក​អាច​យក​ល្ហុង​ចម្អិន​ជា​សម្ល​ញ៉ាំ​បាន ប៉ុន្តែ​មិន​គួរ​បរិភោគ​ក្នុង​ពោះ​ទទេរ​បាន​ឡើយ ។

2.​ចំពោះ​បុគ្គល​ដែល​មាន ឬ​គ្មាន​ជំងឺ​ក្រពះ គួរតែ​ញ៉ាំ​ល្ពៅ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​កិន​អាហារ​បាន​ល្អ ដោយ​ដំណើរការ​លឿន​ទៀត​ផង ។ ដូចនេះ អ្នក​មិន​ងាយ​ឈឺក្រពះ​ឡើយ ។

3.​ចំណែក​ទឹកឃ្មុំ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម ដោយ​អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នកដំណើរ​ការ​បាន​ល្អ ។ ជា​ពិសេស អ្នក​នឹង​មិន​ប្រឈម​មុខ​នឹង​ជំងឺ​ក្រពះ​ឡើយ ។ ដូចនេះ​អ្នក​អាច​យក​ទឹកឃ្មុំ​នេះ​ឆុង​ទឹក​ញ៉ាំ​បាន ដើម្បី​អាច​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ និង​អាច​ការពារ​ក្រពះ​អ្នក​បាន​ល្អ (​ប្រភព​ពី​៖ Health.com.kh) ៕