Neymar ប្រាប់​ថា Messi គឺជា Idol របស់​ខ្លួន

113

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា Neymar ចាត់​ទុក​អតីត​មិត្ត​រួម​ក្រុម Lionel Messi គឺជា Idol របស់​ខ្លួន ខណៈ​ដែល​ចាត់​ទុក Cristiano Ronaldo ជា​បិសាច​បាល់ទាត់ ។

Loading...

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ចំណាយពេល​៤​ឆ្នាំ នៅ​លេង​ជាមួយនឹង Messi នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ។ ពួក​គេ​ទាំង​ពីរ​មាន​ភាព​ជា​ដៃគូ​ជាមួយនឹង Luis Suarez ពេល​នៅ​លើ​តារាង ។ Neymar នៅ​ឆ្នាំ​២០១៧ ក៏​បាន​ទៅ​លេង​នៅ PSG ក្នុង​តម្លៃ​ខ្លួន​១៩៨​លាន​ផោន ។

Neymar បាន​និយាយ​គ្នា​ជាមួយនឹង​កីឡាករ​បាល់​កន្ត្រក់ Steph Curry ថា​៖ «​សម្រាប់​ខ្ញុំ Messi គឺជា​កីឡាករ​បាល់ទាត់​ល្អ​ផ្តាច់​គេ​គ្រប់ពេល​ទាំងអស់ ហើយ​គេ គឺជា Idol របស់ខ្ញុំ ។ ជាមួយនឹង Messi គឺ​ខ្ញុំ​សិក្សា​ពី​គេ​រៀងរាល់ថ្ងៃ​មិន​ថា នៅ​ក្នុង​ការ​ហ្វឹកហាត់ ឬ​លេង​ផ្ទាល់​នោះ​ទេ ហើយ​សូ​ម្បី តែ​មើល​គេ​លេង​ក៏​អាច​ឲ្យ​ខ្ញុំ​រៀនសូត្រ​តាម​បាន​ដែរ ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាំង​ជាង​មុន និង​អាច​ពង្រីក​សមត្ថភាព​លើ​តារាង ព្រោះ​ខ្ញុំ​បាន​រៀន​ពី​គេ​ច្រើន​» ។

Neymar បាន​បន្ត​ទៅ​និយាយ​ពី Ronaldo ថា​៖ «​សម្រាប់ Cristiano Ronaldo វិញ គឺ​ដូច​ជា បិសាច​បាល់ទាត់​អ៊ីចឹង ។ ការ​លេង​ជាមួយនឹង​គេ​ពិតជា​មាន​កិត្តិយស​ណាស់​តែ​ក៏​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​ច្រើន​ដែរ ។ គេ គឺជា​កីឡាករ​ម្នាក់​ដែល​ខ្លាំង​ជាងគេ​ដែរ ហើយ​យើង​ត្រូវ​តែ​ឆ្លាត​រាល់ពេល​លេង​ជាមួយ ។ ដូចនេះ​ពួក​គេ គឺជា​កីឡាករ​ល្បី​ៗ​ដែល​ខ្ញុំ​អាច​រៀន​តាម​ព្រោះ​ខ្ញុំ​ចង់​រៀន​ខ្ញុំ​ចង់​ឲ្យ​លើស​ពី​នេះ​ហើយ​ក៏​ចង់បាន​ពាន​ច្រើន​ជាង​នេះ​បូក​នឹង​ចំនួន​គ្រាប់​ឲ្យ​ច្រើន​ៗ» ៕