ព័ទ្ធចាប់​បក្សពួកដែលប៉ងធ្វើភេរវកម្ម​បាន​ជោគ​ជ័យ មុននេះ…

99

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ឡោម​ព័ទ្ធ​ផ្ទះមួយកន្លែង ដើម្បី​ចាប់​ជនសង្ស័យ​ម្នាក់​​ ដែល​ជន​នេះ​គឺជា​បក្សពួក​មនុស្ស​៨​នាក់ដែល​​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ។ ការចាប់ខ្លួន ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​០១ វិច្ឆិកា នេះ ស្ថិត​ត្រង់​ចំណុច​ផ្ទះ​លេខ​184A ផ្លូវ​លេខ​68R ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី​ភ្នំពេញ សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Loading...

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ​ប៉េង រ៉ា អាយុ​៤៨​ឆ្នាំ ជា​អ្នកធ្វើការ និង​ចាំ​ដី​ឱ្យ​គេ​នៅ​ម្តុំ​ពេជ្រនិល ដែល​ការ​ចាប់ខ្លួន​គឺ​ធ្វើ​ឡើង​តាម​ដីកា ។ បច្ចុប្បន្ន ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​ផ្នែក​ភេរវកម្ម ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០២ តុលា កន្លង​មក កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង
ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​មេ​ក្លោ​ង​ម្នាក់ ពាក់ព័ន្ធ​ទៅ​និង​មនុស្ស​ប្រុស​-​ស្រី​៨ នាក់ ដែល​មាន​អតីតៈ​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តព្រះវិហារ ។

ជនសង្ស័យ​រូប​នោះ គេ​ហៅ​ក្រូច ដែល​ការ​ចាប់ខ្លួន​ឈ្មោះ​នេះ សមត្ត​កិច្ច​បាន​ដកហូត​អាវុធ​មាន​វែង​មាន​ខ្លី និង​មាន​គ្រឿង​រំសេវ​ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀត​ផង ។ ប្រភព​បន្ត​ថា មនុស្ស​ប្រុស​ស្រី​៨ នាក់ ក្នុង​នោះ​មាន​ម្នាក់​អតីត​ជាស​ង្ឍ រួម​ទាំង​អាវុធ​២៨​ដើម កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង ចោទប្រកាន់​ជា​ផ្លូវ​ការណ៍ ។ ទាក់ទិន​និង​ការ​បញ្ជូន​ខ្លួន​មនុស្ស​៨​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ព័ត៌មានលម្អឹងនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។