សម្ដេច​ស ខេ​ង ៖ អង្គការ​សមាគម​ចុះបញ្ជី​ត្រឹមត្រូវ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ទូ​ទាំង​ប្រទេស​កម្ពុជា

86

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា អង្គការ​សមាគម​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​មាន​សិទ្ធិ​ធ្វើសកម្មភាព​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​ធ្វើ​ឡើង តាម​រយៈ​សេចក្តីណែនាំ​មួយ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ព្រមទាំង​សហគមន៍​នានា​នៅ​មូល​ដ្ឋា ន ។

Loading...

ក្នុង​សេចក្ដីណែនាំ​នេះ​សម្តេច​ស ខេ​ង បាន​បញ្ជាក់​ថា «​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ស្រប​តាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រម ទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា ស្រប​តាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ច្បាប់ និង​លិ ខិត​បទដ្ឋាន​នានា​ជា​ធរមាន និង​ស្រប​តាម​លក្ខន្តិក​របស់​ខ្លួន ដែល​បាន​តម្កល់​ទុក​នៅ​ក្រ​សួ ង​មហាផ្ទៃ​ដោយ​គ្មាន​ការ​រារាំង និង​រំលោភ​បំពាន​បាន​ឡើយ​» ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ស្រប​តាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន នៅ​ពេល​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន ហើយ​មានការ​រារាំង ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នៅ​មូលដ្ឋាន​នោះ​ត្រូវ​រាយការណ៍​អំពី ករណី​នេះ​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ឬ​ក្រសួងមហាផ្ទៃ ដើម្បី​ជួយ​សម្រប សម្រួល និង​ដោះស្រាយ ។

តាម​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម​ស ខេ​ង ដើម្បី​លើកកម្ពស់​ការ​ចូលរួម និង​កិច្ចសហការ​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​ថ្នាក់​ត្រូវ​សហការ​សម្របសម្រួល​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ទៀងទាត់​រាល់​ឆមាស ឬ​តាម​ការ​ចាំបាច់ ។ សម្តេច​បាន​លើក​ឡើង​ក្នុង​សេចក្តីណែនាំ​ទៀត​ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​-​រាជធានី ត្រូវ​ធ្វើការ​បូក​សរុប​អំពី​ការ​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​នេះ រួម​ទាំង​បញ្ហា​នានា​មិន​អាច​ដោះស្រាយ​បាន​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ជួយ​គាំទ្រ និង​សហការ​ក្នុង​ការ​ដោះស្រាយ ។

សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​ថា «​រដ្ឋបាល​រាជធានី​-​ខេត្ត​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង​ស្រុក​ឃុំ​សង្កាត់​ឲ្យ​បាន​ជ្រូ​ត​ជ្រាប ដើម្បី​ចូលរួម​អនុវត្ដ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​» ។

សូម​ជម្រាប​ថា សេចក្តីណែនាំ​នេះ​ធ្វើ​ឡើង ដើម្បី​ធានា​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​ធ្វើ​សកម្មភាព​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ក៏​ដូច​ជា ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន ៕