ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​ក្នុង​ថ្ងៃ​បើក​បវេសនកាល

88

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តី​រាយ​កាណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៨​នេះ នៅ​វិទ្យាល័យ​ហ៊ុន​សែន​វាល​រេញ មាន​រៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨-២០១៩ ក្រោម​ការ​ចូលរួម​ជា​គណៈ​ធិ​បតី​ពី លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ និង​មានការ​ចូលរួម​ពី​សំណាក់ សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន អ​នា​ព្យាបាល​សិស្ស លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។

Loading...

លោក ងៀ​ម ស៊ី​ដា​រ៉ា​នាយក​វិទ្យាល័យ​បានអោយ​ដឹង​ថា នៅ​ក្នុង​ឱកាស​នោះ ក៍​មាន​ចែក​ជូនប័ណ្ណសរសើរ និង​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ និង​សិស្ស​ដែល​មាន​ចំណាត់ថ្នាក់​ល្អ ចំនួន​៨៩​នាក់​ពី​លេខ​១​ដល់​លេខ​៣ ផ្នែក​វិទ្យាសាស្ត្រ និង​ជាប់​ចំណាត់ថ្នាក់​ល្អ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕