ដោយសារ​ពុល​ច្រើន​ដងនោះ ​អាជ្ញាធរ​រឹត​បន្តឹង​បាតុភាព​ពុល​ស្រាស

110

ខេត្តក្រចេះ ៖ ពលរដ្ឋ​ជិត​១០០​គ្រួសារ​សុទ្ធ​សឹង​ជា​ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស​នៅ​តាម តំបន់​នានា​ក្នុង​ខេត្តក្រចេះ​ទទួល​បាន​វគ្គ​សិក្ខាសាលា​រយៈពេល​ខ្លី​ស្តី​ពី​បទដ្ឋាន​បច្ចេកទេស​ក្នុង ការ​ផលិត​ស្រាស​អង្ករ​ពី​មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន និង​មន្ទីរ​ជំនាញ​ក្នុង​ខេត្ត​ក្នុង​គោល បំណង ដើម្បី​លើកកម្ពស់​គុណភាព ក្រោយ​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ផ្អាក​អាជីវកម្ម​របស់​ពួក​គាត់ អស់​មួយ​រយៈពេល បន្ទាប់​ពី​ស្រាស​បាន​ពុល​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ ។

Loading...

ការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​ជាមួយ និង​ការ​ធ្វើ​បទ​បង្ហាញ​ដល់​ពលរដ្ឋ​ជា ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា​នេះ គឺ​ត្រូវ​គេ​មើលឃើញ​ថា ជា​វិធានការ​រឹត​បន្តឹង​មួយ​របស់​អាជ្ញាធរ​ដល់​ផលិតករ​តាម​ភូមិ​ឃុំ ក្រោយ​ពី​មាន​បាតុភាព​ពុល ស្រា​បាន​ផ្ទុះ​ឡើង ជា​លើក​ចុង​ក្រោយ កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​ទៅ​នេះ ។ ជាមួយ និង​បាតុភាព​នៃ​ការ​ពុល​ជា​លើក​ចុង​ក្រោយ​នេះ​ដែរ​បាន​បង្ក​ឲ្យ​មាន​ពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ យ៉ាងតិច​៥​នាក់​ត្រូវ​បាន​ពុល​ស្លាប់​ជា​បន្តបន្ទាប់ និង​ជាង​១០០​នាក់​ទៀត ត្រូវ​បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ពី​ពួក​គាត់​បាន​ទទួលទាន​ស្រាស​ដែល​មាន​សារធាតុពុល​នៅ​ពេល​បញ្ចប់​ការ​ច្រូតស្រូវ នៅ​នឹង​ស្រែ និង​ខ្លះ​បាន​ទទួលទាន​ពេល​កំដរ​បុណ្យ​សព្វ​នៅ​ក្នុងភូមិ ។

ការ​ផ្ទុះ​បាតុភាព​ពុល​ស្រាស​ដែល​បាន​កើត​មាន​ឡើង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ក៏​ត្រូវ បាន​អាជ្ញាធរ​រក​ឃើញ​ថា ការ​ពុល​បណ្តាល​មក​ពី​ស្រាស ដោយសារ​តែ​ការ​ផលិត​មិន​បាន​ធ្វើ ឡើង​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស គឺ​មាន​ប្រើប្រាស់​សារធាតុ​មេតា​ណុ​ល​លើស​កំណត់ ។ ទន្ទឹម​គ្នា​នោះ​ក៏​មាន​បុរស​ម្ចាស់​អាជីវកម្ម​ផលិត​ស្រាស​ម្នាក់​រស់នៅ​ស្រុក​សំបូរ ក៏​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន និង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ក្រោម​បទ​ចោទ​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា ។

ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧ​ស្សហកម្ម​លោក នី ឆុ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ទទួល បាន​វគ្គ​សិក្ខាសាលា​ដែល​រៀបចំ​ឡើង​មាន​រយៈពេល​ពេញ​១​ថ្ងៃនេះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​អាជីវ កម្ម​ផលិត​ស្រា​អាច​ធ្វើ​ពាក្យសុំ​បើក​អាជីវកម្ម​ពី​អាជ្ញាធ ឃុំ និង​ស្រុក និង​អាច​ដំណើរការ​អា​ជី កម្ម​របស់​ខ្លួន​បាន​ធម្មតា​វិញ ។ តែ​យ៉ាងណា​អាជ្ញាធរ និង​បន្ត​ការ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ផលិត​ជាប់​ជា​ប្រចាំ ។

មាន​ប្រសាសន៍​ថ្លែង​ទៅ​កាន់​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ពិសេស​ពលរដ្ឋ​សុទ្ធ​ជា​ម្ចាស់​អាជីវកម្ម ផលិត​ស្រាស​អភិបាលរង​ខេត្តក្រចេះ លោក​ខណ្ឌ ចំណាន បាន​ចាត់​ទុក​ថា សិក្ខាសាលា​នេះ មាន​សារសំខាន់​ដល់​ពលរដ្ឋ​ដែល​ជា​ផលិតករ​តាម​មូលដ្ឋាន ។ ព្រោះថា កន្លង​មក​ការ​ផ្ទុះ​បា​តុ ភាព​ពុល​ពី​ស្រាស​បាន​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ដូច​ជា នៅ​ស្រុក​សំបូរ​ស្រុក​ព្រែក​ប្រសព្វ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល​ជាដើម ។ ហើយ​បាតុភាព​ពុល​ដែល​ផ្ទុះ​ឡើង​នេះ​អាជ្ញាធរ​ខេត្ត​ក៏​មាន​ក្តី​បារម្ភ​ជា​ខ្លាំង ។

អគ្គ​នាយ​ដ្ឋា​ន​រង​នៃ​អគ្គ​នាយ​ដ្ឋា​ន​ស្តង់ដា​កម្ពុជា​លោក អ៊ិ​ន សំបូរ បាន​ថ្លែង​ថា ការ​បង្កើត សិក្ខាសាលា​នេះ​ឡើង គឺ​ក្នុង​គោលបំណង​ឲ្យ​ពលរដ្ឋ​សុទ្ធ​សឹង​ជា​ម្ចាស់​អាជីវកម្ម ឬ​ក៏​ផលិតករ ស្រាស​ឲ្យ​ពួក​គាត់​ទទួល​បាន​បទ​ពិសោធន៍​ពី​មន្ត្រី​ជំនាញ​សម្រាប់​លើកកម្ពស់​គុណភាព​ការ ផលិត ។ ព្រោះថា បាតុភាព​ពុល​ស្រាស​ដែល​ធ្លាប់​បាន​ផ្ទុះ​ឡើងជា​ច្រើន​លើក ចាប់ពី​ឆ្នាំ​២០១៥ មក គឺ​ត្រូវ​បាន​មន្ត្រី​រក​ឃើញ​ថា ផ្តើម​ដោយសារ​ធាតុ​មេតា​ណុ​ល ។ លោក​ថា កន្លង​ការ​ផលិត ស្រាស​របស់​ពលរដ្ឋ​មិន​បាន​ធ្វើការ​ផលិត​តាម​ធម្មជាតិ ឬ​តាម​បទដ្ឋាន​បច្ចេកទេស​នោះ​ទេ ដោយ​ការ​ផលិត​របស់​ពួក​គាត់ គឺ​មានការ​កែ​ច្នៃ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច តែ​ប៉ះពាល់​សុខ ភាព​អ្នក​ទទួលទាន ។ ហើយ​សិក្ខាសាលា​ក៏​និង ត្រូវ​បង្ហាញ​ឲ្យ​គាត់​ចេះ​ប្រើប្រាស់​វត្ថុធាតុដើម​ដែរ ៕