លប​ៗ​ចូល​យក​ឈើ​ចម្លាក់​ទាំង​ផ្ទាំង គេច​ម៉េច​រួច

98

ខេត្តរតនគិរី​៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​ករណី​លួច​ឈើ​ចម្លាក់​មួយ​សន្លឹក​។

Loading...

ការ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ឃួ​ន ថិ ភេទ ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​លួច​ឈើ​ចម្លាក់​មួយ​សន្លឹក​ចេញពីផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ សុខ ស្រី​លី​ន ស្ថិត​នៅ​ភូមិ​សង្កាត់​ខាងលើ ។ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ឈើ​ចម្លាក់​រូប​ដំរី​មួយ​សន្លឹក​ទំហំ​៥០​សង្ទី​ម៉ែត្រ​x១២០​សង្ទី​ម៉ែត្រ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់ ៕