ឃាត​កម្ម​ដ៏​ព្រៃផ្សៃ! សម្លាប់​ដោយ​ខ្ទប់​ដង្ហើម រួច​កាត់​ដៃ​ជើង

85

ប្រទេស​តួ​ក​គី ៖ ប្រមុខរដ្ឋ​អាជ្ញា​ក្រុង​អ៊ី​ស្តង់​ ប៊ុល​តួ​ក​គី បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៣១​តុលា​ថា អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត លោក ​JAMAL KHASHOGGI ដែល​ស្លាប់​កាលពី​ថ្ងៃ​ទី​២​តុលា ​នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ​ប្រចាំ​ក្រុង​អ៊ីស្តង់​ប៊ុល ត្រូវ​គេ​សម្លាប់​ដោយ​ខ្ទប់​ដង្ហើម​ពេល​ចូល​ដល់​ក្នុង​អគារ ហើយ​សាកសព​របស់​គេ​ត្រូវ​កាត់​ជើងដៃ​។

Loading...

ប្រមុខរដ្ឋ​អាជ្ញា​រូ​ប​នេះ​លោក​IRFAN FIDAN ដោយ​អះអាង​ព័ត៌មាន​ដែល​បែកធ្លាយ​រួច​ហើយ​ដល់​បណ្ដា​សារព័ត៌មាន​តួ​ក​គី​នោះ បន្ត​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ពួក​ឃាតករ​សម្លាប់​អ្នកកាសែត​នោះ រួច​ក្រោយ​សម្លាប់​ហើយ​បាន​បំបែក​សាកសព​។ ​លោក​បញ្ជាក់​ដូច​​ការ​ប្រកាស​របស់​ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​ដែរ​ថា ការ​ធ្វើ​ឃាត​អ្នកកាសែត​រូប​នេះ​មាន​ផែនការ​ទុកជា​មុន​។

​លោក​ទាមទារ​ឲ្យ​បញ្ជូន​ជនសង្ស័យ​១៨​នាក់ ដែល​ចាប់ខ្លួន​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តទៅ​កាន់​តួ​ក​គី ព្រមទាំង​ស្នើ​ដល់​រាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ទទួល​បន្ទុក​ស៊ើ​ប​អង្កេត​រឿង​នោះ​ដែរ ឲ្យ​លាតត្រដាង​ឈ្មោះ​អ្នក​សហការ​ក្នុងស្រុក ដែល​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់ របស់​ប្រទេស​ថា ​ជា​អ្នកគ្រប់គ្រង​សព​អ្នកកាសែត​រូប​នោះ​។​ក្នុង​ការ​ឆ្លើយ​តប​វិញ​ជា​លាយ​ល័​ក្ខ​អក្សរ រាជអាជ្ញា​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ស្នើ​ដល់​លោក​FIDAN​ឲ្យ​ទៅ​កាន់​ទីក្រុង​រី​យ៉ា​ដ សួរ​ចម្លើយ​ជនសង្ស័យ​ទាំងនេះ បើ​ប៉ុនប៉ង​ចង់​ដឹង​ថា​តើ​សាកសព​របស់​គេ​ក្លាយទៅជា​បែប​ណា ហើយ​ការ​សម្លាប់​នេះ​ពិតជា​មានការ​គ្រោងទុក​ឬ​យ៉ាងណា​៕