ត្រឹម​មួយ​ថ្ងៃ​ស្លាប់​៧​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

97

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​៨​លើក
​(​យប់​៤​លើក​)​ស្លាប់​៧​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​ប្រុស​៨​នាក់ របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ឲ្យ​ដឹង ។

Loading...

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក ស្លាប់​១​នាក់​, ប្រជែង​២​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​, ស្រវឹង​២​លើក ស្លាប់​៤​នាក់ ។ សរុប​ស្លាប់​៧​នាក់ : ម៉ូតូ​៧​នាក់​(​មិន​ពាក់មួក​៧​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៦​លើក​ស្លាប់​៤​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​១​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ផ្លូវ​ខេត្ត​៣​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​ព្រះ​សីហ​នុ​២​លើក​ស្លាប់​២​នាក់​របួស​៤​នាក់​,​បាត់ដំបង​១​លើក ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) របួស​៤​នាក់ និង​ខេត្តស្ទឹងត្រែង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១១៩៦​គ្រឿង​(​ម៉ូតូ​៥៦%), មធ្យោបាយ​ល្មើស​៣៣៦​គ្រឿង​(​ម៉ូតូ​៧៤%), អប់រំ​១៦៦​គ្រឿង​(​ម៉ូតូ​៣៥%), មធ្យោបាយ​ពិន័យ​១៧០​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​១៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៤៨៣​គ្រឿង​, អប់រំ​៨៩​គ្រឿង​, ពិន័យ​ចំនួន​សរុប​១០០​គ្រឿង (​មួក​៦៩​គ្រឿង​, កញ្ចក់​១៩​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១២​គ្រឿង​) ៕