អត់​លុយ​សង​រដ្ឋ​១​ខែ​៣០០$…​គេច​ទៅ​រស់​ក្នុង​ព្រៃបានប្រពន្ធទៀត

118

តាម​ប្រភព​ពី Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​អា​មេ​រិ​ក​អាយុ​២៩​ឆ្នាំ សម្រេចចិត្ត​ទៅ​នៅ​ក្នុង​ព្រៃ​ ប្រទេស​ឥណ្ឌា ក្រោយ​ពី​រក​លុយ​សង​រដ្ឋ​នៅ​អា​មេ​រិ​ក ដែល​បាន​បង់ថ្លៃ​សិក្សា​ឱ្យ​ខ្លួន​នៅ​ថ្នាក់​មហា​វិទ្យា​ល័យ​មិន​បាន​។

Loading...

ដូច​ទៅ​នឹង​និស្សិត​អា​មេ​រិ​ក​ផ្សេង​ទៀត​ដែរ Chad Haag បាន​ពឹងផ្អែក​លើ​កម្ចី​ថ្លៃ​សិក្សា​ទាំងស្រុង​ពី​រដ្ឋ រហូត​ ដល់​ពេល​ចប់​ការ​សិក្សា ​។ តាម​ផ្លូវច្បាប់ និស្សិត​ទាំងអស់​ ដែល​យក​កម្ចី​ថ្លៃ​សិក្សា គឺ​ត្រូវ​សង​វិញ នៅ​ពេល​រក​ការងារ​ធ្វើ​បាន ក្រោយ​រៀន​ចប់​។ តែ​សម្រាប់ Haag គឺ​យ៉ាប់​ខ្លាំង​ណាស់ ដោយសារ​តែ​រូបគេ​រក​ការងារ​ល្អ​ប្រាក់​ច្រើន​មិន​បាន ដែល​មិន​អាច​ឱ្យគេ​សង​ថ្លៃ​សំណង​ប្រចាំខែ៣០០​ដុល្លារ​មិន​​បាន​។

ដោយសារ​តែ​ពិបាក​នឹង​រស់នៅ​ក្រោម​សម្ពាធ​ពេក គេ​ក៏​សម្រេចចិត្ត​វេច​ឥ​វ៉ា​ន់​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ជីវិត​ថ្មី​ ។ អតីត​និស្សិត​ម្នាក់​នេះ បាន​ប្រាប់​ព័ត៌មាន CNBC ថា មុន​នឹង​គេ​សម្រេចចិត្ត​មក​ទី​នេះ គឺ​គេ​បាន​គិត​ច្បាស់លាស់​ហើយ​។ គេ​មក​ដល់ទី​នេះ ត្រូវ​ជួល​ផ្ទះ​តម្លៃ​ថោក (៥០​ដុល្លារ​/​មួយ​ខែ​) ហើយ​បាន​រៀប​ការ​ប្រពន្ធ​ជាមួយ​អ្នកស្រុក​។

ប្រាក់​កម្ចី​ចំនួន២​ម៉ឺន​ដុល្លារ​របស់ Haag គឺ​មិន​ត្រូវ​បាន​សង​នោះ​ទេ​។ អ្នកជំនាញ​ជា​ច្រើន​ប្រាប់​ថា ការ​ចាក​ចេញ​បែប​នេះ គឺ​មិនល្អ​ឡើយ ព្រោះថា​អ្នក​ទាំងនោះ​នឹង​មិន​អាច​មក​ស្រុក​វិញ​បាន ​។ នេះ​ក៏​ដោយសារ​តែ ការ​ប្រាក់​ចេះ​តែ​កើន ប្រាក់​ដែល​ត្រូវ​សង  ​ក៏​កាន់តែ​កើន​លើស​មុន​៕