ដល់.កចូល​ហាង​ខារ៉ាអូខេ​ផ្អើល​អស់​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​ពេញ​ហ្នឹង

118

រា​ធានី​ភ្នំពេញ ៖ បុរស​៦​នាក់​ចូល​ខារ៉ាអូខេ​ខ្វះ​លុយ​ឲ្យ​ម្ចាស់​ហាង​ចោទប្រកាន់​ថា ម្ហូប​ថ្លៃ​ពេក នាំ​គ្នា​ឈ្លោះប្រកែក​ជាមួយ​ម្ចាស់​ហាង​ផ្អើល​អស់​សមត្ថកិច្ច និង​អ្នក​សារព័ត៌មាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ (​ហៅ​ផ្លូវ​ម៉ៃ​ដា​) ខារ៉ាអូខេ​យីហោ​ញ៉ូ​វ ស្កា​យ ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ទាំង​៦​នាក់​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ម៉ោងជាង​៨​យប់ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​ចូល​ច្រៀង​ខារ៉ាអូខេ នៅ​ផ្លូវ​២០០៤ ស្រាប់តែ​បុគ្គលិក​ហាង​ខាងលើ​បាន​មក​ស្ទាក់ផ្លូវ​គាត់ ហើយ​ប្រាប់​ថា តម្លៃ​ស្រា​ក្នុង​មួយ​កេះ​តម្លៃ​៣៥​ដុល្លារ មាន​Free ម្ហូប​៤​មុខ​ទៀត ព្រមទាំង Free ស្រី​ស្អាត​អង្គុយ​កំដរ​មួយម្នាក់​ទៀត​ផង ដោយសារ​ឃើញ​តម្លៃ​សម​ល្មម​ក៏​បាន​នាំ​គ្នា​ចូល​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ពួក​គាត់​ផឹក​អស់​ស្រា​បៀរ​ចំនួន​មួយ​កេះ​ហើយ បាន​គិតលុយ​អស់​ចំនួន​៨០​ដុល្លារ នៅ​ពេល​នោះ​ពួក​គាត់​ឆ្ងល់​អស់​ច្រើន​ម្ល៉េះ ពេល​និយាយ​គ្នា ៣៥​ដុល្លារ ម្តេច​ឃើញ​ចំនួន​៨០​ដុល្លារ បើ​គាត់​មិន​បាន​កុម្ម៉ង់​ម្ហូប​ផ្សេង​ទៀត​ផង​នឹង ។

បើ​តាម​សំដី​ស្ត្រី​ជា​ម្ចាស់​ហាង​ខាងលើ​បាន​និយាយ​ប្រាប់​ថា តម្លៃ​ស្រា​មួយ​ឈ​ត់​នឹង​ម្ហូប Free ៤​ចាន តម្លៃ​៣៥​ដុល្លារ តែ​ភ្ញៀវ​បាន​ហៅ​ថែម​ចំនួន​៥​ចាន​ទៀត​ទើប​សរុប​ទាំងអស់​ចំនួន​៨០​ដុល្លារ ។

បុរស​ម្នាក់​ក្នុង​ចំណោម​៦​នាក់​បាន​និយាយ​ថា មុខម្ហូប​ទាំង​៥​មុខ​ខាងលើ​ពួក​គាត់​មិន​បាន​ហូប​ឡើយ គឺ​ខាង​ស្រី​ៗ​ជា​នាក់​ហូប​ទេ​ម្តេច​ក៏​គិត​ដែរ មិនតែប៉ុណ្ណោះ​គ្រាន់តែ​ស្វាយ​មួយ​ចាន​តម្លៃ​៧​ដុល្លារ​ទៅ​ហើយ ។ ចំណែក​ម្ចាស់​ហាង​បាន​និយាយ​ប្រាប់​ថា ស្រី​ៗ​ហូប​ព្រោះ​ពួក​នាង​ប្រាប់​ថា ពួក​បង​ៗ​ជា​នាក់​ឲ្យ​ហូប ។

បន្ទាប់​ពី​ផឹកស៊ី​រួច​ហើយ​បាន​ឈ្លោះប្រកែក​គ្នា​រឿង​តម្លៃ​អស់​ច្រើន​ពេក​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន ហើយ​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍ ចុង​ក្រោយ​ភាគី​ទាំង​សង្ខាង​បាន​ចរចា​បញ្ចប់​ក្នុង​តម្លៃ​២៤​ម៉ឺន​រៀល បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕