សម្ដេច​ហេង សំ​រិ​ន ទទួល​ជួប​សវ​នា​ពិភាក្សា​ជាមួយ​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន

រាជធានី​ភ្នំពេញ ៖ សម្ដេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ជួប​សវនាការ​ជាមួយ​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន លោក Zhang Chunxian ។ កិច្ច​ទទួល​ជួប​សវនាការ​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា និង​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​បាន​ធ្វើ​ឡើង​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា​នេះ ។

Loading...

សូម​ជម្រាប​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​ដឹកនាំ​ដោយ​លោក​Zhang Chunxian អនុប្រធាន​សភា តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា ។ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ដោយនៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​តំណាង​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម និង​ធ្វើ​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់​ៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ជា​អាទិ៍ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ចំពោះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈប្រតិភូ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប ដើម្បី​ទស្សនា​ប្រាសាទ​មួយ​ចំនួន​របស់​កម្ពុជា ៕