បង្ហាញមុខ​ក្រុម​ជនសង្ស័យ​យក​ស្រីស្អាត​ធ្វើ​ជា​ធ្នាក់

131

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទីរសៀ​ល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ​ដែរ​នៅ​អធិការ
ដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ប្រុស ស្រី សរុប​ចំនួន​៨​នាក់ និង​ដក
ហូត​ម៉ូតូ​ចំនួន​៤​គ្រឿង ក្នុង​នោះ​មាន​ដូច​ជា​ករណី​វាយ​ប្លន់​ទូរស័ព្ទ​, ករណី​ឆក់​កាបូប​ជនបរទេស និង​ករណី​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​ជាដើម ដោយ​បាន​ធ្វើការ​បង្ក្រាប​បាន​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​កន្លង​មកនេះ​។

Loading...

តាម​ប្រភព​ពី​នគរបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជួសមុខ​អោយ​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ហាញ​នូវ​មុខ​ក្រុម​ជនសង្ស័យ​សរុប​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​១​នាក់ ដែល​កម្លាំង​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​បាន​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែតុលា និង​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

ដោយ​ករណី​ទី​១-​កម្លាំង​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​បាន​នូវ​ករណី​វាយ​ប្លន់ យក​ទូរស័ព្ទ​បាន​ចំនួន​១​ករណី ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៥​នាក់ មាន​ទី​១-​ឈ្មោះ ជ័យ សាន់​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​២-​ឈ្មោះ ហម ចាន់​ណា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​៣-​ឈ្មោះ សា​ឡេះ យូ​សាធ ហៅ
​ញ៉ា​ញ់ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ទី​៤-​ឈ្មោះ បឿន ផា​ន់​នី ភេទ​ប្រុស អាយុ ២១​ឆ្នាំ និង​ទី​៥-​ឈ្មោះ ប្រុស គឹ​ម​ស្រៀ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ​។

ដោយ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្រោយ​ពី​ពួក​គេ​បាន​យក​ស្ត្រី​ម្នាក់​ធ្វើ​ជា​ធ្នាក់​ឱ្យធ្វើ​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ឈរ​ទាក់ទង​ភ្ញៀវ និង​នាំ​គ្នា​វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​បុរស​ជា​ជន​រង​គ្រោះ​នោះ​តែ​ម្តង​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ករណី​ទី​២-​កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​គ្នា​២​នាក់ គឺ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ធួ​យ ជនជាតិវៀតណាម អាយុ​១៨​ឆ្នាំ ក្រោយ​ពី​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ សុខ ហេង អាយុ ២០​ឆ្នាំ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់ នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​៣១ ខែតុលា ឆ្នាំ​២០១៨ និង​ចាប់ខ្លួន​បាន​ភ្លាម​ៗ និង​បាន​ដកហូត​ម៉ូតូ​ចំនួន​១​គ្រឿង​ផង​ដែរ​។

ចំណែកឯ​ករណី​ទី​៣-​គឺ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​២​នាក់​មាន​ទី​១-​ឈ្មោះ ស៊ឹ​ម អុល​ឡា​វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង ទី​២-​ឈ្មោះហ៊ឹ​ម នៅ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ដោយ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ដោយ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​។

ក្រោយ​ពី​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់ និង​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត ។

ក្រោយ​ពី​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​បង្ក្រាប​បាន​ទាំង​៣​ករណី​ខាងលើ​នេះ​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​រួច​មក ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ ទៀត​ផង​ដែរ ៕