បណ្ឌិត​លោក​មិន​ចេះ​ច្រណែន​គេ​ទេ

146

តាម​ធម្មតា​បណ្ឌិត​អ្នកប្រាជ្ញ​លោក​ស្គាល់​នូវ​ហេតុផល​ច្បាស់​ណាស់ ហើយ​អ្នក​ដែល​ស្គាល់​ហេតុផល​រមែង​លះបង់​នូវ​បាប​អកុសល​អស់ពី​ក្នុង​ខ្លួនរួចស្រេចហើយ ជា​អ្នក​មិន​មាននូវ​ឥស្សា ការ​ច្រណែនឈ្នានីស​នឹង​លាភ​យស​របស់​អ្នក​ដទៃ ព្រោះថា​មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​មាន​ហេតុផល​រៀង​ៗ​ខ្លួន ឯ​លាភ យស ឬអ្វី​ៗ​ក៏​យើង​មាន​មិន​ដូច​គ្នា​ដែរ ។

Loading...

បណ្ឌិត​លោក​ស្គាល់​ពី​សេចក្តី​ពិត មិន​ចេះ​ច្រណែន មិន​ចេះ​ទាមទារ​នូវ​សម្បត្តិ​អ្វី​ៗ​ដែល​អ្នក​ដទៃ​គេ​មាន គេ​បាន​នោះ​ឡើយ​។ ជា​ធម្មតា​មនុស្ស​ដែល​មិន​យល់​អំពី​ហេតុផល​ទេ​ដែល​តែងតែ​មាក់ងាយ​អ្នកតូច​ទាប​ជាង​ខ្លួន ហើយ​រមែង​ច្រណែន​នឹង​អ្នក​ដែល​ខ្ពស់​ជាង​ខ្លួននោះ ។

ដើម្បី​កម្ចាត់​បង់​នូវ​ចិត្ត​អកុសល​មាក់ងាយ​អ្នក​ដទៃ និង​សេចក្តី​ច្រណែនឈ្នានីស​គេ គប្បី​សិក្សា ពិចារណា​ឱ្យ​យល់​ពី​ហេតុផល​របស់​ជីវិត​គ្រប់យ៉ាង គឺ​គប្បី​ធ្វើ​ចិត្ត​ឱ្យ​តាំងនៅ​ក្នុង​ភាព​ជា​អ្នក​ដែល មាន​ហេតុផល​ទើប​នាំ​ជីវិត​ទៅ​រក​ឧត្តមភាព ។