ធ្វើ​សកម្មភាព​បែប​នេះ​ដោយ​សេរី និង​បើកចំហ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប (មានវីដេអូ)

108

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​វៀតណាម ជ្រក​ក្រោម​អាជីវកម្ម​រកស៊ី​ដូរ​លុយ « ទ្រូ​ម៉ា​នី » ដុះ​ស្លែ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ចុះ​ធ្វើការ​បង្ក្រាប​នៅ​ចំ​ណុ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​២ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ ជា​អ្នក​កត់ ។

Loading...

ប្តី​ប្រពន្ធ​ជា​ជនសង្ស័យ​ខាងលើ ប្រពន្ធ​ឈ្មោះ​លឹ​ម ហ៊ុន និង​ប្តី​ឈ្មោះ សួ​ស ធារិ​ទ្ធិ អាយុ​៥៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ប៉េសេ ក្នុង​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជាក់ស្តែង អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប គឺ​អាជ្ញាធរ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ថា ទីតាំង​ខាងលើ​មានការ​កត់​ឆ្នោត​វៀតណាម​យ៉ាង​សេរី និង​បើក​កត់​ឆ្នោត​យ៉ាង​ចំហ​បំផុត ទើប​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ទៅ​ចុះ​ពិនិត្យ​មើលឃើញ​ពិតជា​មាន​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​ប្រាកដ​មែន ។

លុះ​នៅ​វេលា​ខាងលើ កម្លាំង​អាជ្ញាធរ​ចម្រុះ មាន​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ ដោយ​មានការ​ចូលរួម​ពី​លោក​នួន ចំរើន ក្រឡាបញ្ជី​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​លោក​សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​ទៅ ។

ក្នុង​ការ​ចុះ​បង្ក្រាប កម្លាំង​អាជ្ញាធរ​បាន​ឃាត់​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ ដែល​ជា​អ្នក​កត់ ដោយ​ដកហូត​បាន​លុយ​ដុល្លារ​ចំនួន​២១០​ដុល្លារ , លុយ​ខ្មែរ​៣​លាន និង​៣០​ម៉ឺន​រៀល និង​វត្ថុ​តាង​ក្រដាស​កត់​ឆ្នោត​មួយ​ចំនួន​ធំ​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​២ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕