ព្រឹក​មិ​ញ​នេះ​ឪពុក​ម្តាយកូន​ភ្លោះ​៣​រីករាយ​ជា​ខ្លាំង​ដែល​បាន​ទទួល​អំណោយ

106

ខេត្តកំពង់ចាម ៖ អំណោយ​ចៅ​ភ្លោះ​៣​នាក់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី
ហ៊ុន សែន បាន​យក​មក​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៨ តាម​រយៈ​លោក
សេង ទៀង និង​លោក​ជំទាវ​ផ្ទាល់ ។

Loading...

ដោយ​មាន​លោក​វេជ្ជបណ្ឌិត គឹ​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​អមដំណើរ រួម​នឹង​សហការី​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

លោក​គង សុ​ខុន អាយុ​៤៥​ឆ្នាំ ត្រូវជា​ឪពុក​កូនភ្លោះ​ប្រុស​៣​នាក់​បាន​ឲ្យ​ដឹង​ថា កូនភ្លោះ​ដែល​ប្រពន្ធ
របស់​គាត់​ឈ្មោះ ចាន់ រុន អាយុ​៣៣​ឆ្នាំ ប្រ​សូត្រ​បាន​៣​នាក់ ក្នុង​ពេល​ថ្មី​ៗ នៅ​មន្ទីរពេទ្យ​ខេត្ត​ដោយ​កើត​ពេល​មាន​ផ្ទៃពោះ​៧​ខែ ដោយសារ​តែ​កូន​កើតមក​គីឡូ​មិន​គ្រប់ ក្នុង​នោះ​កូន​នីមួយ​ៗ​មាន​ទង្ង​ន់​តែ​ជាង​១​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​បំប៉ន​ក្នុង​កែវ​វិទ្យាសាស្ត្រ ។

ឪពុក​កូនភ្លោះ​បាន​ប្រាប់​បន្ត​ថា ដោយសារ​តែ​ជីវភាព​របស់​គាត់​ក្រីក្រ​ខ្វះខាត​មិន​មានទឹក​គោ​ឲ្យ​កូន​បៅ
គាត់​បាន​ចេញ​ទៅ​ធ្វើការ​កម្មករ​សំណង់​ឲ្យ​គេ ដោយ​ទុក​ម្តាយក្មេក​ជួយ​មើលថែ​រក្សា​កូន​ជំនួស ។ ហើយ
ទើប​នៅ​ព្រឹក​នេះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន បាន​ផ្តល់​អំណោយ​មក​ដល់​គាត់ និង​ប្រពន្ធ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ក្នុង​នោះ​រួម​មាន អង្ករ​ចំនួន​៤​បាវ ទង្ង​ន់​២០០​គីឡូក្រាម ទឹកដោះគោ​ម្សៅ​ចំនួន​២​កេស ស្ករស​៥​ថង់ ស្មើ​៥​គីឡូក្រាម សារុង​២ ក្រ​ម៉ា​២ និង​ថវិកា​ចំនួន
៥​លាន​រៀល​ផង​ដែរ ។ គាត់​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ពេល​ទទួល​បាន​អំណោយ​ទាំងនេះ ហើយ​ក៏
សូម​បួងសួង​ដល់​ទេវតា​តាម​ថែរក្សា​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធឹ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន
ឲ្យ​មាន​សុខភាព​ល្អ ប្រាជ្ញា​ឈា្ល​ស​វៃ និង​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ ហើយ​នៅ​អា
ណ​ត្តិ​ខាង​មុខ​នេះ​ក៏​សូម​ឲ្យ​សម្តេច​នូវ​តែ​បន្ត​ជាប់​ឆ្នោត ជា​នាយក​រដ្ឋមន្ត្រី​ដដែល ។

លោក​វេជ្ជបណ្ឌិត លន​ទ្រី​យ៍​ប្រ៉ា​ទ្រិ​ច អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សុខភាព​ទារក​ទាំង​៣​នាក់ ដែល​ចិញ្ចឹម​ដាក់​ក្នុង​កែវ​បាន​ចុះ​ខ្សោយ ដោយសារ​តែ​កើត​មាន​អាយុ​តិច​បាន​៣០​អាទិត្យ ហើយ​គីឡូ​បាន​ជាង​១​គីឡូក្រាម ក្នុង​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ដាក់​ក្នុង​កែវ​២​ទៅ​៣​ស​ប្តា​ហ៍​ដែរ ដើម្បី​ឲ្យ​សុខ​ភាពរឹងមាំ ។ តាម​ការ​ពិនិត្យ​កូន​ទី​២ និង​ទី​៣ សុខភាព​បាន​ចុះ​ខ្សោយ តែ​ទោះបីជា​យ៉ាងណា​ក្តី​គ្រូ​នឹង​ប្រឹង​សង្គ្រោះ​ឲ្យ​អស់ពី​លទ្ធភាព ។

លោក​សេង ទៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចៅ​ភ្លោះ​៣​នាក់​នេះ ជា​ចៅ
ភ្លោះ​ទី​៣៣៩ របស់​សម្តេច​តេ​ជោ ហើយ​ការ​ប្រគល់​ជូន​នូវ​អំណោយ​នេះ មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ​ជាតិ​សាសន៍​នោះ​ទេ ។ ជាមួយ​នោះ​សូម​ឲ្យ​ឪពុក​ម្តាយ​របស់​កូនភ្លោះ ប្រឹងប្រែង​ថែរក្សា​កូនភ្លោះ​៣​នាក់​នេះ​ឲ្យ​មាន​សុខភាព​ល្អ ៕