កូន​ចូល​ចិត្ត​ប្តឹង ម្តាយ​គួ​ធ្វើ​បែប​ណា?

239

ប្រសិនជា​កូន​អ្នកជា​បុគ្គល​ដែល​ចូល​ចិត្ត​ប្តឹង​អ្នក​គ្រប់​រឿង អ្នក​អាច​សាកល្បង​អនុវត្ត​តាម​វិធី​មួយ​ចំនួន ៖

Loading...

1.​នៅ​ពេល​ដែល​កូន​មក​ប្តឹង​អ្នក​ភ្លាម អ្នក​មិន​គួរ​ទៅ​ស្តីបន្ទោស ឬ​វ៉ៃ​ម្នាក់​ដែល​កូន​អ្នក​ប្តឹង​ភ្លាម​នោះ​ទេ ដោយ​អ្នក​គួរតែ​ឈ្វេងយល់​ឲ្យ​ច្បាស់​ពី​បញ្ហា​ជា​មុន​សិន ទើប​អ្នក​មិន​ដាក់ទោស​ខុស​មនុស្ស ។

2.​បើ​កូន​ចូល​ចិត្ត​ប្តឹង អ្នក​គួរតែ​ធ្វើ​ឲ្យ​គេ​ដឹង​ថា​ពេល​ណា​ដែល​គេ​អាច​ប្តឹង​បាន ហើយ​ពេល​ណា​មិន​គួរ​ប្តឹង ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​កូន​អាច​កែ​ចរិត​ចូល​ចិត្ត​ប្តឹង​ចោល ។ ដូចនេះ​អ្នក​គួរតែ​អប់រំ និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន​របស់​អ្នក ។

3.​នៅ​ពេល​ដែល​កូន​មក​ប្តឹង អ្នក​អាច​ឲ្យ​គេ​គូស​រូប​ទាំងឡាយ​ដែល​កើតឡើង ដើម្បី​យក​ឲ្យ​អ្នក​មើល ។

បើ​គេ​មក​ប្តឹង​ម្តង អ្នក​គួរតែ​ឲ្យ​គេ​គូស​រូប​ម្តង​ពី​ស្ថានភាព​ទាំងឡាយ​ដែល​បាន​កើតឡើង​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​យូរ នោះ​កូន​អ្នក​នឹង​អាច​ខ្ជិល ហើយ​មិន​មក​ប្តឹង​ទៀត​ទេ ។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងឡាយ​នេះ​បាន ដើម្បី​ទប់​កូន​កុំ​ឲ្យ​បន្ត​ប្តឹង​ទៀត (​ប្រភព​ពី​៖ Health.com.kh) ៕