ម៉េចចឹងបាក់​ស្រុត​ការ៉ូ​សួនច្បារ​ជិត​សណ្ឋាគារ​មេគង្គ​ជាង​១០០​ម៉ែត្រ​(​មាន​វី​ដេ​អូ​)

167

ខេត្តកំពង់ចាម ៖ ការ៉ូឡា​នៅ​តាម​សួន​មាត់ទន្លេ​មុខ​សណ្ឋាគារ​មេគង្គ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម
ក្រុង​កំពង់ចាម ដែល​ដឹកនាំ​កសាង​ដោយ​អតីត​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​បាន​ស្រុត ដោយ​មាន
ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​ជិត​១៥០​ម៉ែត្រ នៅ​យប់​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៨ ។

Loading...

ជាមួយ​នោះ​អាជ្ញាធរ​បាន​ដាក់​សញ្ញា​បម្រាប​ហាម​មិន​ឲ្យ​ពលរដ្ឋ​ណា​ចូល​ទៅ​លេង​ត្រង់​កន្លែង​ស្រុត​ទេ
ដោយ​ខ្លាច​គ្រោះ​កើតឡើង​ជាយថាហេតុ​ណាមួយ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​បាន​ឡើង
មក​ជន់​លិច នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ជាប់​ដង​ទន្លេ ក្នុង​នោះ​ក្រុង​កំពង់ចាម​ត្រង់​ផ្លូវ​អ៊ុត​កៅស៊ូ​មុខ
សណ្ឋាគារ​មេគង្គ​បាន​ត្រូវ​ជ្រាប​ទឹក​ចេញពី​ក្នុង​ដី​ហូរ​មក​លើ​ថ្នល់​ច្រិច​ៗ ហើយ​ក៏​បាន​ហាម​មិន​ឲ្យ​មាន
រថយន្ត​តូច​ធំ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ដែរ ។

លោក​អភិបាលក្រុង​កំពង់ចាម​ប្រាប់​បន្ត​ថា ទឹកបាន​ឡើង​មក​ជន់​លិច​រហូត​ដល់​ទៅ​ជាង​២​ខែ​ហើយ បា
ន​ធ្វើ​ឲ្យ​ដី​នៅ​សួនច្បារ​មាត់ទន្លេ​មុខ​សណ្ឋាគារ​មេគង្គ​ត្រូវ​ទន់ជ្រាយ ស្រប​ពេល​ទឹកបាន​ចាប់ផ្តើម​ស្រក
ទៅ​វិញ​នោះ ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​ការ៉ូ​ក្រាល​សួនច្បារ​ត្រូវ​បាន​ស្រុត ។ សម្រាប់​រូប​ដំរី​ក្បាល​បី​មិន​បាន
ស្រុត​រង​ការ​ខូចខាត​ទេ ដោយសារ​តែ​បាន​បុក​គ្រឹះ បើ​តាម​គោលការណ៍​របស់​លោក គួ​ច ចំរើន អភិ​បា
ល​នៃ​គណៈ​អភិបាលខេត្ត​បាន​រៀបចំ​កម្លាំង​ជាង ដើម្បី​ត្រៀម​ជួសជុល​ឡើង​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ ។

លោក អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប្រាប់​ឲ្យ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​០២
វិច្ឆិកា ២០១៨ ថា ខឿន​បេតុង​បាន​ចាប់​ស្រុត​បាក់​ហែក​ត្រង់​មុខ​សណ្ឋាគា​មនោ​រម្យ​វី​អាយ​ភី រង​ការ​ខូច
ខាត​នោះ ដោយសារ​តែ​ការ​សាងសង់​គ្រឹះ​ខាងក្រោម​មិន​បាន​គត់​ហ្មត់ ជា​ហេតុ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ដូច្នេះ ។ ជាមួយ​នោះ​ដែរ​ខាង​ក្រសួង​ធនធានទឹក​ក៏​បាន​រៀបចំ​ធ្វើ​របាំង​ច្រាំង​ទន្លេ​ពី​បេតុង​នៅ​ផ្នែក​ខាងក្រោម​មុខ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត រហូត​ដល់​កំពង់​សាឡា​ង​ចាស់ ដោយ​បាន​រៀបចំ​តាម​ដំណាក់កាល បាន​ខួង​ដី​ចូល​ទៅ​ជ្រៅ​ដល់​ស្រទាប់ដី​រឹង​ក្នុង​នោះ​ចន្លោះ​៦​ម៉ែត្រ ដាក់​គ្រឹះ​សរស​មួយ បាន​រៀបចំ​ប្រព័ន្ធ​ចំរោះ​ទឹក​ត្រឹមត្រូវ ហើយ​ពេល​ដែល​ទឹកទន្លេ​ស្រក​ទៅ​វិញ​មិន​បាន​រង​ការ​ខូចខាត​នោះ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ត្រង់​មុខ​សណ្ឋាគារ​មេគង្គ ដី​ច្រាំង​ទន្លេ​បាន​បាក់​ស្រុត ជា
ខ្លាំង និង​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ មានផ្ទះ​នៅ​ជាប់មាត់​ទន្លេ​មានការ​ភ័យ​ខ្លាច ហើយ​ត្រូវ​បាន​ប្រមុខ​រាជ
រដ្ឋាភិបាល​កម្ពុជា បញ្ជា​ឲ្យ​រៀបចំ​ធ្វើ​ច្រាំង​ជា​បន្ទាន់ បាន​ចាក់​ខឿន​បេតុង​រហូត​មក​ដល់​ពេល​នេះ ៕