មាន​ធ្លាប់​ដឹង​ឬ អត់? ទឹក​ពិសា​គុណភាព​ខ្ពស់​វី​តា​ល់​គ្រប់​ចំណុះ​អាច​ប្រើប្រាស់​ក្នុង​ការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ​បាន

89

រាជធានី​ភ្នំពេញ​ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន វី​តា​ល់ ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ចែក​ចាយ​ទឹក​ពិសា​វី​តា​ល់ ដែល​ជា​ទឹក​ពិសា​ប្រកបដោយ គុណភាព​ខ្ពស់ និង​ល្បីល្បាញ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ណែនាំ​ដល់​អតិថិជន​នូវ​ទឹក​វី​តា​ល់​ចំណុះ 1.5 លី​ត្រ ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ម្ដាយ​ប្រើប្រាស់​ក្នុង​ការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ សម្រាប់​បុត្រ​ធីតា ប្រកបដោយ​គុណភាព​ខ្ពស់ ។

Loading...

ជាមួយ​គ្នា​នោះ​ផង​ដែរ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទឹក​ពិសារ​វី​តា​ល់ បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ​ការ​ពិត​ទៅ​ទឹក​ពិសា​គុណភាព​ខ្ពស់​វី​តា​ល់​គ្រប់​ចំណុះ អាច​ប្រើប្រាស់​ក្នុង​ការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ​បាន​ដូច​ជា​ទឹក​វី​តា​ល់​ចំណុះ 1.5 លី​ត្រ និង​មានគុណ​ភាព​ខ្ពស់​ជាង​ប្រភេទ​ទឹក​ដទៃ​ទៀត​រហូត​ដល់ ១០០% ។

ប្រាកដ​ណាស់ ទឹក​ពិសា​វី​តា​ល់​គ្រប់​ចំណុះ គឺ​អាច​ប្រើ​សម្រាប់​ការ​ឆុង​ទឹកដោះគោ និង​បបរ​​របស់​បុត្រ​ធីតា​របស់​លោក​អ្នក​ជាមួយ​វី​តា​ល់​ គឺ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ១០០% ដោយ​ទឹក​ពិសា​វី​តា​ល់​បាន​ឆ្លងកាត់​ប្រព័ន្ធ​ចម្រុះ ១២​ដំណាក់កាល និង​ប្រព័ន្ធ​ចម្រុះ​ទីតាញ៉ូ​ម​ដែល​ស្រប​តាម​ស្តង់ដា​អាមេរិក និង​ថែម​ទាំង​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ពី​ក្រុមការងារ​បច្ចេកទេស មន្ទីរពិសោធន៍​បា​ស្ទ័​រ និង​មជ្ឈមណ្ឌល​មន្ទីរ​ពិសោធន៍​​ឧស្សាហកម្ម​កម្ពុជា​ទាំង​រូបសាស្ត្រ និង​គីមី​សាស្ត្រ​ផង​ដែរ​។

ដូច្នេះ​ដូចនេះ​សូមជ្រាប​ថា​ មិនមែន​មាន​តែ​ទឹក​ពិសា​វី​តា​ល ត្រឹមតែ​ចំណុះ 1.5 លី​ត្រ ទើប​អាច​​ឆុង​ម្សៅ​ទឹកដោះគោ​បាន​នោះ​ទេ គ្រាន់តែ​ទឹក​ពិសារ​វី​តា​ល់​ចំណុះ 1.5 លី​ត្រ មាន​ចំណុះ​​ច្រើន និង​អាច​កាន់​យួរ​ចេញ​យក​ទៅ​ប្រើប្រាស់​នៅ​ខាងក្រៅ​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះគោ និង​បបរ សម្រាប់​បុត្រ​ធីតា​របស់​លោក​អ្នក ។

ការ​បញ្ជាក់​ជូន​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទឹក​ពិសា​គុណភាព​ខ្ពស់​វី​តា​ល់ ដើម្បី​ជូន​ជា​ព័ត៌​មាន​ដល់​មាតាបិតា ឲ្យ​ឈប់​មាន​មន្ទិល​សង្ស័យ​តទៅ​ទៀត ហើយ​លោក​អ្នក​ក៏​អាច​ងាក​មក​ប្រើប្រាស់​ទឹក​ពិសា​វី​តា​ល់ គ្រប់​ចំណុះ សម្រាប់​ការ​ឆុង​ម្សៅ​ទឹកដោះគោ និង​បបរ ដើម្បី​​សុខភាព និង​សុវត្ថិភាព​បុត្រ​ធីតា​របស់​លោក​អ្នក​៕ ដោយ​សហ​ការ