ដឹង​អត់! អ្នកទេសចរ​បរទេស​និយម​ចូលទស្សនា​វត្ត​មួយ​​ណានៅ​តំបន់​អង្គរ

180

ខេត្តសៀមរាប ៖ វត្ត​«​បារាយណ៍​នទី រតនា​រាម​» ហៅ​វត្ត​ស្វាយ​រមៀត ជា​វត្ត​បុរាណ​មួយ​ក្នុង​ចំណោម​វត្ត​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ខេត្តសៀមរាប បច្ចុប្បន្ន​នេះ​បាន និង​កំពុង​ក្លាយ​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដោយសារ​ទី​អារាម​នេះ​បាន​សាងសង់​ឡើង​នៅ​លើ​ខ្នង​ទំនប់​បុរាណ​អាង​បារាយណ៍ទឹកថ្លា ។ មាន​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​នាក់ ចូល​ទស្សនា​វត្ត​នោះ​ជា​រៀងរាល់ថ្ងៃ ។

Loading...

វត្ត​បារាយណ៍​នទី​រតនា​រាម ហៅ​វត្ត​ស្វាយ​រមៀត បើ​ទៅ​ពី​ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូ​វ​ទៅ​ប្រាសាទអង្គរវត្ត​បត់​ទៅ​ព្រ​លាន​យន្តហោះ​អន្តជាតិ​សៀមរាប នឹង​ឃើញ​ខ្លោង​ទ្វារ​វត្ត​​នៅ​ពី​ខាងស្តាំ​ដៃ​ផ្លូវ​ចូល​ជាប់​នឹង​របង​ភោជនីយដ្ឋាន​ប្រាសាទ​នាង​ពៅ ប្រហែល​ជិត​៧​គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​សៀមរាប ។

តាម​សង្ឃដីកា​របស់​ព្រះ​តេជគុណ​វិ​មុ​ល​សំវ​ភ​ទ្ទ​កោ​នឿ​ម វុ​ទ្ធី ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ដោយ​ផ្អែក​លើ​សក្តានុពល​ដែល​មាន​ស្រាប់ គឺ​អាង​បាយ​ណ៍​ទឹកថ្លា ទី​អារាម​ដែល​ភ្ញៀវ​ចាប់អារម្មណ៍ និង​ភូមិសាស្ត្រ​មូលដ្ឋាន ហើយ​នៅ​ពេល​​ដែល​ទី​អារាម​មួយ​នេះ​ត្រូវ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​នៃ​វត្ត​អារាម​ពិត​ប្រាកដ​នោះ ព្រះ​អង្គ​នឹង​សហការ​ជាមួយ​សហគមន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បរិវេណ​វត្ត​ចងក្រង​ឯកសារ និង​បង្កើត​ឱ្យ​មានការ​កម្សាន្ត​ដូច​ជា​៖​ជូន​ភ្ញៀវ​ជិះ​រទេះគោ និង​ការ​ជិះទូក​កម្សាន្ត នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​មួយ​ជុំវិញ​វត្ត ។

បារាយណ៍ទឹកថ្លា ឬ​ហៅ​ថា បារាយណ៍​ខាងលិច ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់​អង្គរ ជា​ពិសេស​សម្រាប់​បម្រើបម្រាស់​ក្នុង​វិស័យ​កសិកម្ម ។ យោង​តាម​តួលេខ​បាន​បង្ហាញ​ថា ក្នុង មួយ​ឆ្នាំ​ៗ​ទឹក​បារាយណ៍​ខាងលិច ប្រមាណ​៣០​លាន​ម៉ែត្រគូប ដែល​បាន​បង្ហូរ​បញ្ជូន​ទៅ​ដល់​ការ​ធ្វើ​ស្រូវប្រាំង​របស់​សហគមន៍​នៅ​ជាប់​តំបន់​នោះ ដែល​សរុប​លើ​ផ្ទៃ​ប្រមាណ​៤​ពាន់​ហិ​កតា ។

ជា​រៀង​រាល់​ឆ្នាំ​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​បើកទ្វារ​ទឹក​ដើម្បី​បង្ហូរទឹក​ពី​បារាយណ៍​ខាង​លិចទៅ​ដល់​សហគមន៍​អ្នក​ប្រើប្រាស់​ទឹក​បារាយណ៍ ក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០១៤​កន្លង​ទៅ​ដើម្បី​ឱ្យ​ចរន្តទឹក​បង្ហូរ​ទៅ​លឿន តម្រូវ​ឱ្យ​មានការ​កាប់​ឆ្ការ និង​សម្អាត​មាត់​បារាយណ៍​ឱ្យ​បាន​ស្អាត ហើយ​សកម្មភាព​ចុះ​សម្អាត​បារាយណ៍ របស់​សហគមន៍​អ្នក​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាង​ផុសផុល ៕