គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃ​កើតឡើង​១០​លើក ស្លាប់​៣​នាក់

81

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​១០​លើក (​យប់​៨​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​១០​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​១​លើក​,​មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​៥​លើក ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៣​នាក់​៖ ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​)​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​រថយន្ត​តូច​៣​លើក​, ម៉ូតូ និង​រថយន្ត​ធំ​៥​លើក ស្លាប់​២​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​,​កង់​១​គ្រឿង​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​២​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៤​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៤​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកណ្តាល​២​លើក ស្លាប់​១​នាក់​របួស​១​នាក់​,​ស្វាយ​រៀង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តកំពត​១​លើក ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ៖ មធ្យោបាយ​ចូល​គោលដៅ​៥.៤៤៥​គ្រឿង (​ម៉ូតូ​៦៥%), មធ្យោបាយ​ល្មើស​១.០១៩​គ្រឿង​(​ម៉ូតូ​៨១%), អប់រំ​១៥៨​គ្រឿង (​ម៉ូតូ​២៦%), មធ្យោបាយ​ពិន័យ ៨៦១​គ្រឿង (​ម៉ូតូ​៩៩%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ៖ បាន​ចុះ​អនុវត្ត​ចំនួន ២៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២.១១៩​គ្រឿង​,​អប់រំ​១៣៥​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣១៣​គ្រឿង (​មួក​២៣៤​គ្រឿង​,​កញ្ចក់​៦០​គ្រឿង​,​ស្រវឹង​១​គ្រឿង​,​ផ្សេង​ៗ១៨​គ្រឿង​)៕