​លោក សុខ ឥ​សាន ៖ ​សម រ​ង្ស៊ី​ កំពុង​មានគំនិត​វិលវល់​ និង​ទាល់ច្រក​ក្នុង​ការ​ធ្វើ​នយោបាយ​

151

​រាជធានី​ភ្នំពេញ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា មេ​បក្ស​ប្រឆាំង​កំពុង​តែ​វិលវល់ និង​ទាល់ច្រក​បន្ទាប់​ពី​ទទួល​បរាជ័យ​ផ្ទួន​ៗ​ក្នុង​ជីវិត​នយោបាយ ។​

Loading...

​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​3 វិច្ឆិកា នេះ​ថា ដោយនៅ​មិន​អស់ចិត្ត​ពី​បរាជ័យ​ផ្ទួន​ៗ​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​ខុសច្បាប់ តស៊ូ​ដ៏​អត់​ន័យ​នៅ​ក្រៅប្រទេស​ទណ្ឌិត សម រ​ង្ស៊ី តែងតែ​ដេក​ស្រមើស្រមៃ ម្តង​ចង់​ធ្វើ​នេះ ម្តង​ចង់​ធ្វើ​នោះ មិន​ចេះ​ចប់ ហើយ​អ្នក​ដើរ​តាម​ដោយ​ងងឹតងងល់​ចេះ​តែ​ដើរ​តាម​គំនិត​វិក​វល់ ដោយ​គ្មាន​ទឹ​ស​ដៅ​ច្បាស់លាស់ ។​

​លោក​បន្ត​ថា ឥឡូវ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ សម រ​ង្ស៊ី ដេក​គិត​ឃើញ​ថា គួរ​ខិតខំ​ស្តារ​សភាព​ការ​ណ៏​បរាជ័យ​របស់​ខ្លួន កុំ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​បាក់ទឹកចិត្ត​ខ្លាំង​ពេក ក៏​បាន​បំផុស​ឲ្យ​អា​មុ​ី​អា​ថោ​ង​ខ្លួន​ប្រ​កូក​ប្រកាស​ចង់​ធ្វើ​របស់​ដែល​ហៅ​ថា ជា​មហាសន្និបាត​អតីត​បក្ស​ប្រឆាំង​ពិភពលោក ក្នុង​គោល​បំ​ណា​ង​ដែល​ពួក​គេ​ហៅ​ថា រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជ​ដ្ឋា​ភិ​បាល​ស្របច្បាប់​នៅ​កម្ពុជា ។

​លោក​សុខ ឥ​សាន​បាន​ដាក់​បាន​សួ​រថា​របស់​ដែល​ហៅ​ថា​មហាសន្និបាត​ពិភពលោក​នោះ មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ទៅ ? តើ​យុទ្ធសាស្ត្រ​ដែល​នឹង​ដាក់​ចេញ​នោះ អាច​អនុវត្ត​បាន​ឬទេ និង​មាន​ប្រសិទ្ធភាព​អ្វី​ទៅ បើ​ធ្វើ​នៅ​ក្រៅប្រទេស​ហើយ​អនុវត្ត​នៅ​ក្រៅប្រទេស​នោះ ?

​លោក​បញ្ជាក់​ថា «​ប្រាកដជា​គ្មាន​បានការ​អ្វី​ទាំងអស់​ដោយសារ​ប្រសិទ្ធភាព​ត្រូវ​ស្ថិត​នៅ​ក្នុង​ប្រទេស ។ ដូច្នេះ​ហើយ​បាន​អាច​ហៅ​យុទ្ធសាស្ត្រ​ស្អី​ដែល​នឺ​ង​ធ្វើ​នៅ​ដើមខែ​ធ្នូ​នេះ​គឺជា​យុទ្ធសាស្ត្រ​ខ្យល់​បោកបក់​តាម​គំនិត​រវើរវាយ វិលវល់ និង​ទាល់ច្រក​របស់​ទណ្ឌិត សម រ​ង្ស៊ី មេ​ចាញ់​តែ​ប៉ុណ្ណោះ ។ ការ​ចង់​ធ្វើ​អី​គឺជា​សិទ្ធិ​សេរីភាព តែ​ក៏​គួរ​កុំ​ឲ្យ​ទណ្ឌិត សម រ​ង្ស៊ី ដឹកច្រមុះ​តាម​អំពើ​ចិត្ត​ពេក​» ។​

​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បន្ត​អំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ត្រៀម​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ។ អតីត​មេ​បក្ស​ប្រឆាំង​នេះ​អះអាង​ថា លោក និង លោក កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ទោះបី​លោក កឹ​ម សុខា មិន​អាច​ចេញពី​របង​ផ្ទះ ហើយ​និយាយ​ជា​សាធារណៈ​ក៏​ដោយ ៕