សង្ស័យ​ពេក​ក៏​ចូល​មើល តែ​អ្វី​ៗ​ស្លុតចិត្ត​ហួស​ពី​ការ​គិត

89

​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ឃើញ​ហ្វូង​សត្វ​រុយ​ហើរ​ចេញចូល​នៅ​ក្នុង​កូនខ្ទម​តូច​១​ខ្នង ប្រក់​ស័ង្កសី​បុរស​ម្នាក់​បាន​រាយការណ៍​ជូន​មេ​ភូមិ​ឱ្យ​ចូល​ទៅ​ពិនិត្យ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ចង​.​ក​ស្លាប់ អស់​រយៈពេល​ជា​យូរថ្ងៃ​រហូត​ដល់​ស្អុយរលួយ​មើល​លែង​យល់​បាត់​ទៅ​ហើយ ។

Loading...

លុះ​សមត្ថកិច្ច​ឆែក​រក​មើល​ក្នុង​ហោប៉ៅ ស្រាប់តែ​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក ទើប​ស្គាល់​ថា ជា​អ្នក​រស់នៅ​ក្នុង​ខេត្តបាត់ដំបង តែ​ករណី​នេះ សមត្ថកិច្ច​នៅ​មិន​អស់ចិត្ត​នៅឡើយ ទើប​ឱ្យ​គេ​ស្រាយ​យក​សព​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​វត្ត​រតន​សោ​ភ័​ណ្ឌ ហៅ​វត្ត​កោង​កាង ដើម្បី​ពិនិត្យ​ឱ្យ​ច្បាស់លាស់ ។​

​ហេតុការណ៍​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​កូនខ្ទម​រហូត​ដល់​ស្អុយរលួយ សង្ស័យ​ករណី​ឃាតកម្ម​នេះ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឈុ​ន ឡា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង តែ​បន្ទាប់​ពី​នគរបាល​ស្រាវជ្រាវ​រក​សាច់ញាតិ​ឱ្យមក​មើល​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​គ្មាន​នរណា​ម្នាក់​ធ្វើ​ដំណើរ​មក​នោះ​ទេ ។​

​ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក៏​ចុះ​ទៅ​បត់ជើងតូច​ក្បែរ​កូនខ្ទម​ប្រក់​ស័ង្កសី​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ហ្វូង​សត្វ​រុយ​ហើរ​ចេញចូល នៅ​ក្នុង​ខ្ទម​នោះ​ហើយ​ក៏​មាន​ក្លិនស្អុយ ទើប​ទៅ​ប្រាប់​មេ​ភូមិ​ឱ្យ​ចុះ​ទៅ​ពិនិត្យ ស្រាប់តែ​ឃើញ​សព​បុរស​ម្នាក់​ចង​.​ក​ស្លាប់​រហូត​ដល់​ហើម​ស្អុយ​បាត់​ទៅ​ហើយ បើ​គិត​ទៅ​ប្រហែលជា​រយៈពេល​ជិត​១​អាទិត្យ ។​

​ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយមក​ក៏​រាយការណ៍​ជូន​នគរបាល​ឱ្យ​ចុះ​ទៅ​យក​សព​ជន​រង​គ្រោះ​មក ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​នឹង​ធ្វើការ​លាង​សព​រួច​ត្រួតពិនិត្យ​សារ​ជា​ថ្មី​ឡើង​វិញ ព្រោះ​មានការ​សង្ស័យ​ជា​ករណី​ឃាតកម្ម ៕