យ៉ាង​មិច​អ​ញ្ចេះ​បានជា​ទៅ​ជល់​បង្គោល​ភ្លើង​ទៅ​វិញ

111

​រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​របស់​ក្រុមហ៊ុន​អគ្គិសនី​មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ធុង​ជ័រ​ដាក់​ដីខ្សាច់​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ​នៅ​បង្គោល​ខ្សែកាប​កណ្តាលផ្លូវ ខណៈ​ដែល​រថយន្ត​នោះ​ខូច​ដែល​ត្រូវ​រថយន្ត​ស្ទួ​ច​សណ្តោង​ឈប់​ស្តុ​ប ។ គ្រោះថ្នាក់​នេះ​ពុំ​បណ្តា​យ​អោយ​មនុស្ស​រង​របួស​ឡើយ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​០៣ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ណ​ត​ប្រ៊ិ​ដ​ត៍ កែង​ភ្លើងស្តុប​២០០៤ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។​

Loading...

​រថយន្ត​ទៅ​បុក​ធុង​ជ័រ​ដាក់​ដីខ្សាច់​ការពារ​អ្នកដំណើ​មិន​អោយ​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2O-1464 ចំណែក​រថយន្ត​អូស​ខាង​មុខ​ប្រភេទ​សន្ទូច ពណ៌​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-7150 ។​

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​បានឃើញ​រថយន្ត​២​គ្រឿង​ខាងលើ​សណ្តោង​គ្នា​តាម​ផ្លូវ​ណ​ត​ប្រ៊ិ​ដ​ត៍​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​កន្លែង​កើត​ដែល​ជា​ចំណុច​ស្តុ​ប​រថយន្ត​ស្ទួ​ច​ក៏​បាន​ឈប់​ស្តុ​ប ស្រាប់តែ​ឃើញ​រថយន្ត​ដែល​ត្រូវ​គេ​សណ្តោង​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ​ទៅ​បុក​ធុង​ជ័រ​ដាក់​ដីខ្សាច់​របស់​សាលា​រាជធានី​ភ្នំពេញ​ដាក់​បាំង​សំរាប់​ការពារ​សុវត្ថិភាព​អ្នកដំណើរ​បុក​បង្គោល​ភ្លើង​នៅ​កណ្តាលផ្លូវ ។ នៅ​ក្នុង​គ្រោះថ្នាក់​បណ្តាល​អោយ​រថយន្ត​នោះ​បុក​ផ្ទប់​បង្គោល​រង​ការ​ខួច​ខាត ។ ចំណែក​រថយន្ត​អូស​សន្ទូច ពណ៌​លឿង បាន​ខ្ទាត​ទៅ​ម្ខាង​សំណាងល្អ​មិន​មាន​ប៉ះពាល់​ដល់​អ្នកដំណើរ​ឡើយ ។​

​តាម​សំដី​អ្នក​បើក​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​រថយន្ត​ខូច​ហើយ​រថយន្ត​ស្ទួ​ច​សណ្តោង​យក​ទៅ​ធ្វើការ ខណៈ​មក​ដល់​ចំណុច​ភ្លើងស្តុប​បាន​ទាញ​ចង្កូត​គេច​ពី​អ្នកដំណើរ​ឈប់​ស្តុ​ប​ជ្រុល​ទៅ​បុក​ធុង​ជ័រ​ខាងលើ​តែ​ម្តង ។ ក្រោយ​កើតហេតុ​រថយន្ត​នោះ​ត្រូវ​នគរបាល​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោ​ករង​ចាំ​ដោះស្រាយ ៕