ដើម្បី​សម្រេចប្រយោជន៍​ធំធេង​ត្រូវធ្វើ​តាម​គំនិត​ពិសេស​៤យ៉ាង

113

ចង់​កែតម្រូវ​បញ្ហា​អ្វីមួយ ត្រូវធ្វើ​តាម​គំនិត​ដ៏​ត្រឹមត្រូវ​របស់​ព្រះ​សម្ពុទ្ធ​ពោល​គឺ អរិយ​សច្ចៈ ព្រោះ អរិយ​សច្ចៈ​នេះ​ជា​គំនិត​ពិសេស​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ជា​បែប​វិទ្យាសាស្ត្រ​ដែល​កំពុង​អនុវត្ត​នា​ពេល​សព្វ​ថ្ងៃនេះ ។ គំនិត​ពិសេស​ទាំង​៤​នោះ​គឺៈ

Loading...

១-​ពិនិត្យ​មើល សិក្សា សាកល្បង ឱ្យ​បាន​ច្បាស់លាស់ ថា​តើ​ជំងឺ​នេះ​មាន​លក្ខណៈ អាកា​រៈ​ដូច​ម្តេច​ហើយ តើ​ជា​ជំងឺ​អ្វី ហៅ​ថា​ទុក្ខ​អរិយ​សច្ចៈ​។

២-​ស្រាវជ្រាវ​រក​មើល​នូវ​មូល ឫសគល់ ដើមចម​ដែល​នាំ​ឱ្យ​បញ្ហា​នេះ​កើត​មាន​ឡើង ដូច​ជា​គ្រូពេទ្យ​ដែល​ត្រូវ​រក​មូលហេតុ​នៃ​ជំងឺ​ឱ្យ​បាន​ច្បាស់លាស់ មុន​នឹង​រើស​ថ្នាំ​ដែល​ត្រូវ​នឹង​ជំងឺ​យក​ទៅ​ព្យាបាល ហៅ​ថា សមុទយ​អរិយ​សច្ចៈ​។

៣-​តាំង​គោលដៅ គោលបំណង ឬ​សភាវៈ ដែល​មិន​មាន​បញ្ហា​ឱ្យ​បាន​ច្បាស់លាស់ ដូច​ជា​គ្រូពេទ្យ​ដែល​ដឹង​ថា ជំងឺ​នេះ​អាច​ព្យាបាល​ជា​បាន ហៅ​ថា និរោធ​អរិយ​សច្ចៈ​។

៤-​ជ្រើសរើស​ផ្លូវ​ដែល​ត្រូវ​ដែល​ស័ក្តិសម​ទៅ​នឹង​បញ្ហា ត្រៀម​យុទ្ធវិធី និង​វិធី​ការពារ ដើម្បី​ដោះស្រាយ​បញ្ហា ឧបមា​ដូច​ជា​គ្រូពេទ្យ​ជ្រើសរើស​ថ្នាំ​ដែល​ត្រូវ​នឹង​ជំងឺ​មក​ព្យាបាល ហៅ​ថា មគ្គ​សច្ចៈ ។

អរិយ​សច្ចៈ​ទាំង​៤​នេះ​ជា​ផ្លូវ​នាំ​ទៅ​រក​សេចក្តីចម្រើន និង​មាន​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​ដែល​កំពុង​ត្រូវ​បាន​យក​មក​អនុវត្ត​នា​ពេល​សព្វ​ថ្ងៃនេះ​ផង ។ ការ​ធ្វើ​តាម​អរិយ​សច្ចៈ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នឹង​បាន​ទទួលផល​ភ្លាម​ៗ មិន​ចាំបាច់​រង់ចាំ​ជាតិ​ក្រោយ​ទេ ។