ទាំងប្រុស ទាំងស្រី​ស្រស់​នាំ​គ្នា​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​ក្នុងផ្ទះ​១​កន្លែង

137

ខេត្ត​កណ្តាល ៖ ទីតាំង​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​នៅ​ស្រុក​អង្គស្នួល ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ប្រុស​ស្រី​ចំនួន​៥​នាក់ ប៉ុន្តែ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ រួម​នឹង​ថ្នាំ​ញៀន​ជិត​៣០​កញ្ចប់​។

Loading...

ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅផ្ទះ​ជន​ស​ង្ស​យ័​ឈ្មោះ សុ​ន តុល ភូមិ​តារ​ត្ឋ័​ឃុំ​លំហាច​ស្រុក អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​ស្រុក​អង្គស្នួល​បានអោយ​ដឹង​ដា ជនសង្ស័យ​ចំនួន​៥​នាក់​រួម​មាន ១-​ឈ្មោះ សុ​ន តុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តារ​ត្ឋ័ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ផ្តល់​ទីតាំង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធ​តុ​ញៀន​និង​ជួញដូរ​) មានឈ្មោះ​ក្នុង​បញ្ជី​គ្រប់គ្រង ២-​ឈ្មោះ​នូ ផា​ន់​ណា ហៅ​ពែ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​តារ​ត្ឋ័ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ជួញដូរ​) មានឈ្មោះ​ក្នុង បញ្ជី​គ្រប់គ្រង ។

៣-​ឈ្មោះ ឃុន សុខ​កេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​តារ​័ត្ន​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ជួញដូរ​) ៤-​ឈ្មោះ​ថន ស្រី​ណុ​ច ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ប្រើប្រាស់​) និង​៥-​ឈ្មោះ​ផល គឹ​ម​លាង ហៅ​ទួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​តារ​ត្ឋ័ ឃុំ​លំហាច ស្រុក​អង្គស្នួល​ខេត្តកណ្តាល (​ជា​អ្នក​ជួញដូរ​) បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ​សុ​ន តុល នៅ​ភូមិ​តារ​ត្ឋ័​ឃុំ​លំហាច មាន​លក់​ថ្នាំ​ញៀន​និង​ជក់​ថ្នាំ​ញៀន ។

ភ្លាម​នោះ​កម្លាំង​ជំនាញ​នគរបាល ប្រឆាំង​គ្រឿងញៀន​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​លំហាច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ចំនួន​៤​នាក់ នៅ​ក្នុងផ្ទះ​ជន​ស​ង្ស​យ័​ឈ្មោះ​សុ​ន តុល កំពុង​រៀបចំ​ប្រើប្រាស់​ថ្នាំ​ញៀន ដោយ​មាន​ឧ​បករ​ណ៍​ប្រើប្រាស់ និង​ថ្នាំ​ញៀន​៣​កញ្ចប់​តូច នៅ​ជាមួយ​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជន​ស​ង្ស​យ័​ឈ្មោះ​សុ​ន តុល បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រើ​ឱ្យឈ្មោះ​ហុង សុខ​កេង ហៅ​មាន់ យក​ថ្នាំ​ញៀន​ចំនួន​១៩​កញ្ចប់​ដាក់​ក្នុង​ប្រអប់​ជ័រ​យក​ទៅ​លាក់​ទុក​ក្នុង​សំបុក​មាន់នៅ​រោង​ខាងត្បូង​ផ្ទះ​។

ជន​ស​ង្ស​យ័​ឈ្មោះ សុ​ន តុល ឆ្លើយ​សារភាព​ទៀត​ថា ថ្នាំ​ញៀន​ទាំងនេះ​ខ្លួន បាន​ទិញ​ពី​ឈ្មោះ ផល គឹ​ម​លាង ហៅ​ទួ​ក ភេទ​ប្រុស នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ទិញ​ម្តង​ៗ​ក្នុង​តម្លៃ ២០០០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ដើម្បី​យក​ទៅ​លក់​បន្ត ។

ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ នូ សុ​ផា​ន់​ណា ហៅ​ពែ​ក និង​ឈ្មោះ​ឃុន សុខ​កេង​ហៅ​មាន់ បាន ឆ្លើយ​សារភាព​ថា ឈ្មោះ​សុ​ន តុល ធ្លាប់​ប្រើ​ខ្លួន​ឱ្យ​យក​ថ្នាំ​ញៀន​ទៅ​លក់​បន្ត​ឲ្យ​គេ​ដែរ​។

ចំណែក​ឈ្មោះ ថន ស្រី​ណុ​ច ភេទ​ស្រី បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​ប្រាស់​ថ្នាំ​ញៀន រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​ហើយ​។

ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕