មិនដឹង​ថា​យ៉ាងម៉េច ស្រាប់តែ​រត់​ចូល​តែ​ឡាន​ផ្អើល​អស់​តាម​ផ្លូវ

131

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​មិនដឹង​ថា កើត​មាន​វិប្បត្តិ​ផ្លូវចិត្ត ឬ​យ៉ាងណា​នោះ​ទេ បែរជា​បញ្ចេញ​នូវ​អាកប្បកិរិយា កាយវិការ ច្រ​ង៉ែ​ង​ច្រ​ង៉ាង ស្រែក​ឡូឡា​តែ​ម្នាក់​ឯង ហើយ​មិនដឹង​ថា​មកពីណា ស្រាប់តែ​រត់​ចូល​តែ​ឡាន​កំពុង​បើក​តាម​ផ្លូវ បង្ក​ឲ្យ​ព្រួយ​បារម្ភ​ពី​សុ​វត្តិភាព ផ្អើល​អស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ កាលពី​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Loading...

ជនជាតិ​ចិន​ខាងលើ​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​ប្រហែល​អាយុ​ជាង​៣០​ឆ្នាំ ក្នុង​អាកា​រៈ​សតិ​មិន​ប្រក្រតី ។

បើ​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា មុន​កើតហេតុ មិនដឹង​ថា បុរស​ជនជាតិ​ចិន​រូប​នេះ មកពីណា​នោះ​ទេ ឃើញ​ឆ្ការដៃឆ្ការជើង​តែ​ម្នាក់ឯង ហើយ​ស្រាប់តែ​រត់​ចូល​តែ​ឡាន​ដែល​កំពុង​បើកបរ​តាម​ផ្លូវ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សុ​វត្តិភាព ខ្លាច​គ្រោះថ្នាក់​ផ្សេង​ៗ ផ្អើល​ដល់​សមត្ថកិច្ច និង​ពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញចាប់ និង​នាំ​យក​ទៅ​កៀន​ខាង​ដើម្បី​សុវត្ថិភាព ។

បុរស​ជនជាតិ​ចិន​ខាងលើ​នេះ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​បាន សមត្ថកិច្ច​បាន​នាំ​ទៅ​សំចត​មួយ​កន្លែង រង់ចាំ​ប្រគល់​ទៅ​ខាង​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​គ្រប់គ្រង និង​មាន​ចំណាត់ការ​បន្ត ៕