អាហារ​៥​មុខនេះ ​ជួយ​ឱ្យ​ស្បែក​អ្នក​នឹង​ស្អាត

85

ប្រសិនជា​អ្នក​ចង់​ការពារ​ស្បែក​អ្នក​ឲ្យ​ស្អាត សូម​ណែនាំ​ពី​អាហារ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​។

Loading...

1.​អ្នក​អាច​ញ៉ាំ​អំពៅ​បាន ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​អេ និង​សេ ដោយ​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​ស្អាត ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ស្អាត​ផង​ដែរ​។ ស្បែក​អ្នក​នឹង​ប្រែជា​ទន់ ភ្លឺ និង​រលោង ថែម​ទាំង​អាច​ជួយ​ការពារ​កម្តៅថ្ងៃ​បាន​ទៀត​ផង ។

2.​ទឹកដោះគោ​ជូរ ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ម៉ដ្ឋ និង​គ្មាន​ស្នាម​ជ្រួញ​អាច​កើតឡើង​បាន​ឡើយ ។ ដូចនេះ​អ្នក​អាច​យក​ទឹកដោះគោ​ជូរ​ដែល​មាន​រសជាតិ​ដើម​លាយ​ជាមួយ​ផ្លែ​ឈើ​ញ៉ាំ ទើប​អាច​រក្សា​សម្រស់​អ្នក​បាន ។

3.​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ស្វាយ និង​ផ្ទៃមេឃ ដូច​ជា ផ្ល​ប៊ើ​រី​ជាដើម ដើម្បី​អាច​រក្សា​ស្បែក​អ្នក​ឲ្យ​នៅ​ក្មេង​ជា​និច្ច ដោយ​អាច​ជួយ​ពន្យារ​ភាព​ចាស់​របស់​អ្នក មិន​ឲ្យ​ឆាប់​កើតឡើង​ឡើយ ។

4.​សូកូឡា ក៏​អ្នក​អាច​ញ៉ាំ​ផង​ដែរ ព្រោះ​វា​អាច​ជួយ​កំចាត់​ស្បែក​គ្រើម​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​ប្រែ​ជាស និង​ទន់​រលោង ប៉ុន្តែ​អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយ​​ឡើង​ទម្ងន់​ខ្លាំង​ណាស់​។

5.​ប៉េងប៉ោះ​វិញ អាច​ថែរក្សា​សុខភាព​ស្បែក​អ្នក​ឲ្យ​ល្អ ដោយ​មិន​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​គ្រោះថ្នាក់​ឡើយ ។ ដូចនេះ អ្នក​អាច​បរិភោគ​អាហារ​ទាំងនេះ ដើម្បី​ការពារ​ស្បែក​អ្នក​បាន​ល្អ​មិន​ងាយ​ចាស់​មុន​អាយុ​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕