ផឹកទឹកប្តូរនិស្ស័យ​ ម្នាក់​ដេកពេទ្យ ម្នាក់រត់​ចូល​ព្រៃ​បាត់​

145

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​ពេល​ផឹកស្រា​.​ស​អស់​១​លី​ត្រ​កន្លះ​ទាស់សម្ដី​គ្នា យក​ដាវ​សា​ម៉ូ​រៃ​កាប់​បុរស​ម្នាក់​ទៀត បណ្តាល​ឱ្យ​ត្រូវ​របួស​២​កន្លែង ជិត​ដាច់​គល់​ដៃ​ធ្វេ​ងរ​ងរ​បូស​ធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ក់​ពោរ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍​ផង​ដែរ​។

Loading...

​ទាក់ទិន​នឹង​ករណីរ​ខាងលើ​នេះ​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សល់ ត្រូ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិចច្រា​យ មុខរប​កសិករ ចំណែក​ជនសង្ស័យ​ឈ្មោះ​យឹ​ម ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរប​ស៊ីឈ្នួល​មើល​គោ​អោយ​ម្ចាស់​កសិដ្ឋាន​មួយ ។ ទាំង​ជនសង្ស័យ និង​ជន​រង​គ្រោះ​ត្រូវជា​ពួកម៉ាក​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១​រសៀល​ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​គ្នា​ទិញ​ស្រា​.​ស​ចំនួន​១​លី​ត្រ​កន្លះ​ផឹក​នៅផ្ទះ​ជនសង្ស័យ និង​មាន​អ្នក​ភូមិ​ចូលរួម​៣​នាក់​ផង​ដែរ លុះ​ពេល​ផឹក​អស់​ស្រា ម្នាក់​ៗ​ស្រវឹង​រៀង​ៗ​ខ្លួន​រួច​ប្រកែក​គ្នា​រឿង​ខ្វះ​ម្ហូប​ក្លែម មាត់ធំមាត់តូច​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​អោយ​កើតរឿង​ទាស់​ពាក្យ​សម្ដី​ដាក់​គ្នា​ពេញវង់​ផឹកស៊ី ហើយ​ជន​បង្ក​បាន​ដក​ដាវ​សា​ម៉ូ​រៃ​ពី​ក្នុង​កែបម៉ូតូ​កាប់​ជន​រង​គ្រោះ​ត្រូវ​២​កន្លែង ដោយ​មួយ​កន្លែង​ត្រូវ​ចំ​គល់​ដៃ​ខាងឆ្វេង​ជិត​ដាច់​ទី​២ និង​ត្រូវ​.​កដៃ​ខាងឆ្វេង បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ប​កែវ ។ ក្រោយ​ពី​កាប់​ជន​រង​គ្រោះ​រួចហើយ​ ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​បាត់​ស្រមោល​ ។​

​គ្រូ​ពេទ្យបាន​អោយ​ដឹង​ថា ​សំណាង​ហើយ​គឺ​ជន​រង​គ្រោះ​មិន​បាន​ដាច់​ដៃ​នោះ​ទេ គ្រាន់តែ​មាន​ស្នាម​មុត​ដល់​ឆ្អឹង និង​ដាច់​ស​សៃ​ឈាម​ចំនួន​២​ផង​ដែរ ហើយ​បាន​រួច​ផុត​ពី​សេ​ក្ដី​ស្លាប់​។

តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ខ្លួន​និង​ជនសង្ស័យ​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា​អស់​ពេល​៣​ទៅ​៤​ឆ្នាំ​កន្លង​មក​ហើយ និង​ធ្លាប់​ផឹកស្រា​រួម​គ្នា​រាប់​មិន​អស់ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ពេល​ផឹកស្រា​.​ស អស់​១​លី​ត្រ​កន្លះ ក៏​អស់​គ្រឿងក្លែម ខ្លួន​បាន​ប្រាប់​អោយ​ជនសង្ស័យ​រក​ទិញ​គ្រឿងក្លែម​ថែម​ទៀត តែ​ជនសង្ស័យ​គ្មាន​លុយ​ទិញ​ទើប​កើតជា​រឿង​ឡើង​តែ​ម្តង​។

​ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូ​យ៉ា​ដាវ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា ជនសង្ស័យ មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ បន្ទាប់​ពី​កាប់​ជន​រង​គ្រោះ​ឱ្យ​រង​របួស​រួច​ហើយ ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​បាត់​ស្រមោល ។ ទោះបី​ជនសង្ស័យ​ខំព្យាយាម​រត់គេច​យ៉ាងណា​ក៏​មិន​រួចខ្លួន​ដែរ ព្រោះ​សមត្ថ
កិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ៕