​កាន់សីល​តាំងពី​ក្មេង ​ដល់វ័យ​ក្រមុំ​កែប្រែ​ជីវិត​ជា​តួ​អាសអាភាស

131

«The Sun»​របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​Yudi Pineda ជនជាតិ​កូ​ឡុំ​ប៊ី​អាយុ​២៨​ឆ្នាំ បាន​កាន់សីល​បួស​ជា​ដូនជី​រយៈពេល​៨​ឆ្នាំ ស្រាប់តែ​ងាក​ទៅ​ចាប់​អាជីព​ថ្មី​ជា​តារាភាពយន្ត​អាសអាភាស​វិញ ។

Loading...

Yudi បាន​ប្រតិបត្តិ​ធម៌អាថ៌​តាំងពី​អាយុ​១០​ឆ្នាំ និង​ស្ថិត​នៅ​ក្នុង​ជីវិត​បែប​នេះ​ខ្ជាប់ខ្ជួន​រយៈ​ពេល​៨​ឆ្នាំ​រហូត​ពេញក្រមុំ ។ អំឡុង​ពេល​រស់​ក្នុង​ជីវិត​បែប​នោះ​នាង​មាន​សេចក្ដីសុខ ហើយ​ស្រាប់តែ​លង់​ស្នេហ៍​លើ​គ្រូបង្ហាត់​សាសនា ។ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​នាង​ប្រែចិត្ត​លែង​ចង់​បួស​ជា​ដូនជី​តទៅ​ទៀត ហើយ​សម្រេចចិត្ត​កែប្រែ​ខ្សែជីវិត​ទៅ​ជាតា​រា​អាសអាភាស​វិញ ។

Yudi បាន​ទៅ​សាង​ជីវិត​ថ្មី​នៅ​ក្រុង Medellin ខេត្ត​អាន់​ទី​យ៉ូ​គៀ ប្រទេស​កូ​ឡុំ​ប៊ី បម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន​មួយ ។ នៅ​ទីនោះ​នាង​បាន​ជួប​បុរស​ម្នាក់​ជា​អ្នក​ដើរ​រក​តារា​បង្ហាញ​ម៉ូ​ដ​ទៅ​ថត​ភាពយន្ត​អាសអាភាស ហើយ​ក៏​សម្រេចចិត្ត​ទទួល​សំណើ​របស់​គេ ។ តាំងពី​ពេល​នោះ​មក​នាង​ក្លាយជា​តារាភាពយន្ត​អាសអាភាស ។

នាង​Yudi Pineda និយាយ​ថា​«​លើក​ដំបូង​ជួបនឹង​ផល​ពិបាក ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាព​ស្ទាត់​ជំនាញ និង​អាច​រក​ចំណូល​ចិញ្ចឹមជីវិត​បាន​គួរសម​។ ទោះជា​បែប​ណា​ក្ដី​នាង​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ចង់ទៅ​វិហារ និង​ចូល​វិហារ​នៅ​រៀងរាល់ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ។

ជា​រៀង​រាល់​លើក​នៅ​ពេល​ទៅ​វិហារ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់ ហើយ​បព្វជិត​ដែល​នាង​ខ្ញុំ​ធ្លាប់​គោរព បាន​ណែនាំ​ឲ្យ​ឈប់​ប្រកប​អាជីព​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​តាម​បំណង ព្រោះ​មើល​ឃើញ​ថា ការងារ​ដែល​បាន​ប្រតិបត្តិ​នៅ​ពេល​នេះ​ជា​រឿង​ទាក់ទង​លើ​សិល្បៈ និង​មិនមែន​ជា​រឿង​ខុសច្បាប់​ទេ​» ៕