ជ្រមុជ​ទឹក​ប្រមូល​បំណែក​សាក​សព​ តែជួប​គ្រោះ​​អកុសល

118

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អ្នក​មុជទឹក​ឥណ្ឌូ​ណេ​ស៊ីម្នាក់​ស្លាប់​ពេល​ប៉ុនប៉ង​មុជ​ទៅ​ប្រមូល​បំណែក​សាកសព បណ្ដា​អ្នកដំណើរ​ជិះ​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​ LION AIR ដែល​ធ្លាក់​​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៩​ តុលា​ នៅ​ឥណ្ឌូ​ណេ​ស៊ី​ជាមួយ​មនុស្ស​១៨៩​នាក់​។

Loading...

ប្រមុខ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​លោក ​ISSWARTO​ បាន​ថ្លែង​នា​ថ្ងៃ​ទី​៣​ វិច្ឆិកា​ថា លោក​SYACHRUL ANTO​ អាយុ​៤៨​ឆ្នាំ ​ដែល​ធ្វើការ​ឲ្យ​ទីភ្នាក់ងារ​រុករក​និង​ជួយ​សង្គ្រោះ ត្រូវ​បាន​​សមាជិក​ក្រុម​នាំ​មក​កាន់​ផ្ទៃ​ទឹក​វិញ ពេល​គេ​ថប់ដង្ហើម​ហើយ​នាំ​មក​ជួយ​សង្គ្រោះ តែ​ពុំ​អាច​ជួយ​គេ​បាន​។​ អ្នក​មុជទឹក​រូប​នោះ​ធ្លាប់​ចូលរួម​ក្នុង​ការ​រុករក​នៅ​ក្រុង​ប៉ា​លូ ក្រោយ​ការ​រញ្ជួយ​ដី ​និង​ស៊ូ​ណា​មី​កាលពី​ខែកញ្ញា ហើយ​ធ្លាប់​ចូលរួម​ក្នុង​ការ​មុជ​តាម​រក​សាក​សព​មនុស្ស​និង​បំណែក​យន្តហោះ ក្រោយ​យន្តហោះ​មួយ​របស់​ក្រុមហ៊ុន​AIR ASIA ធ្លាក់​ក្នុង​សមុទ្រ​កាល​ពី​៤​ឆ្នាំ​មុន​។

បណ្ដា​ក្រុម​អ្នករុករក​ចាប់តាំងពី​ថ្ងៃ​ទី​២៩​ តុលា​មក បាន​មុជ​ទៅ​កាន់​បាតសមុទ្រ​នៃ​កោះ​ជ្វា​កន្លែង​យន្តហោះ​ប៊ូ​អ៊ី​ង ​737MAX8​ ធ្លាក់​។ ​កាលពី​ថ្ងៃ​ទី​១ ​វិច្ឆិកា ​ពួក​អ្នករុករក​អាច​រក​ឃើញ​ប្រអប់​ខ្មៅ​មួយ​របស់​យន្តហោះ រួច​នា​ថ្ងៃ​ទី​៣​ វិច្ឆិកា​ បន្ត​តាម​រក​ប្រអប់​ខ្មៅ​ទី​២​ទៀត ដែល​នោះ​ជា​ប្រអប់​ខ្មៅ​នៅ​ក្នុង​កាប៊ី​ន​យន្តហោះ ដែល​អាច​ឲ្យ​គេ​ដឹង​ចំពោះ​អ្វី​ដែល​កើត​មាន​មុន​ពេល​យន្តហោះ​ធ្លាក់​។

ក្រុម​អ្នករុករក​បាន​ប្រមូល​មក​ខាងលើ​ថង់​យ៉ាងតិច​៧៣ ដែល​ដាក់​បំណែក​សាកសព​មនុស្ស ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ជន​រង​គ្រោះ​តែ​៤​នាក់​ប៉ុណ្ណោះ​អាច​កំណត់​ដឹង​អត្តសញ្ញាណ​៕