ផ្អើល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណៈ​ឮ​សំឡេង​ផ្ទុះ​នៅ​បន្ទប់​ជាន់​លើ (មានវីដេអូ)

220

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង​ស្ថិត​នៅ​តា​ផ្លូវ​លេខ ១១១៥ ក្នុងភូមិ​ឧកញ៉ា វ៉ាំ​ង សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ បណ្តាល​អោយ​រង​ការ​ខូចខាត​បន្ទប់​ស្នាក់​នៅ​ចំនួន​មួយ​។

Loading...

ទីតាំង​ទិញ​លក់​អេ​ត​ចាយ​ខាងលើ​នោះ​ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍​លេខ ៩ ដែល​មាន​ម្ចាស់​ឈ្មោះ​គ្រួ​ច​ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​លំនៅ​ស្នាក់​នៅ​ស្តង់​អេ​ត​ចាយ​ខាងលើ​។

ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យខាងលើ​​នេះ​ត្រូវ​បាន​ម្ចាស់​ដេប៉ូ​អោយ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង នៅ​បន្ទប់​ឡាវ​តឿ​។

តាម​ម្ចាស់​ដេប៉ូ​បានអោយ​នគរបាល​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​អង្គុយ​រើ​អេ​ត​ចាយ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​នៅ​បន្ទប់​ជាន់​លើ ហើយ​គាត់​ក៍បាន​រត់ឡើង​ទៅ​មើលឃើញភ្លើង​ឆាបឆេះ ។ ​ភ្លាម​ៗ គាត់​ក៍បាន​រត់​ចុះ​មក​ក្រោម​វិញ យក​បំពង់​ទៅ​បាញ់​ពន្លត់​ដែ តែ​មិន​អាច ទប់ស្កាត់​ស្ថានការណ៍​បាន​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត ថា នៅ​ពេល​កើតហេតុ​ខាងលើ មាន​អគ្គី​ភ័យ រថយន្ត​ពន្លត់ អគ្គី​ភ័យ បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​២​គ្រឿង ហើយ​ភ្លើង​បាន​រលត់ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ ។ តាម​ម្ចាស់​ដេប៉ូ​បានអោយ​ដឹង​ទៀត​ថា បន្ទប់​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​រួម​ជាមួយ​សម្ភារ​មួយ​ចំនួន​ផង​ដែរ ៕