សុភាព​នារី​យល់សប្តិ​ឃើញ​រួមរ័ក​តើ​មាន​ន័យ​យ៉ាងណា?

134

តើ​មាន​សុភាព​នារី​ណា​ធ្លាប់​សុបិន​ឃើញ​រួមមេត្រី​ទេ? បើ​ធ្លាប់​តើ​សុបិន​នោះ​មាន​ន័យ​យ៉ាងណា?

Loading...

បើ​តាម​ក្បួន​ហោរាសាស្ត្រ​បាន​កំណត់​ថា ប្រសិនបើ​សុភាព​នារី​ណា​យល់សប្តិ​ឃើញ​រួមរ័ក​នោះ មាន​ន័យ​ថា អារម្មណ៍​របស់​អ្នក​កំពុង​តែ​ឈាន​ទៅ​រក​ចំណង់​នៅ​ក្នុង​រឿង​លើ​គ្រែ​ហើយ​។ ការ​យល់សប្តិ​បែប​នេះ បើ​អ្នក​មិន​ទាន់​មាន​ស្នេហា​ទេ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុន​នេះ អ្នក​នឹង​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ហើយ ។
ខាងក្រោម​នេះ​ជា​តម្រា​ប្រាប់​អ្នក​អំពី​ការ​រួមរ័ក​ជាមួយ​ប្រភេទ​បុរសៈ

១-​យល់សប្តិ​ឃើញ​រួមមេត្រី​ជាមួយ​បុរស​ប្លែក​មុខៈ តម្រា​បាន​ទស្សន៍​ទាយ​ថា អ្នក​ចង់​បំពេញ​អ្វី​ម្យ៉ាង​ឱ្យ​ជីវិត​ខ្លួនឯង ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា វា​គឺជា​អ្វី​ដែល​គួរ​ធ្វើ​ឱ្យ​ប្រាកដ​នោះ​នៅឡើយ​ទេ​។ អំឡុង​ពេល​នេះ​ជីវិត​អ្នក​កំពុង​ច្របូកច្របល់​នឹង​ការ​ចង់បាន​របស់​ខ្លួនឯង​ជា​ខ្លាំង ។ ដូច្នេះ​សូម​ប្រញាប់​ស្វែងរក​ការ​ចង់បាន​នោះ​ឱ្យ​បាន​ឆាប់ ប្រាកដជា​នឹង​បាន​ជោគជ័យ ។

២-​យល់សប្តិ​ឃើញ​រួមរ័ក​ជាមួយ​អតីត​សង្សា​រៈ បើ​សុភាព​នារី​ណា​សុបិន​ឃើញ​បែប​នេះ មាន​ន័យ​ថា អ្នក​កំពុង​ចង់​វិល​ត្រឡប់​ទៅ​រក​បុរស​ដែល​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ត្រជាក់ចិត្ត​ម្នាក់​នោះ​ហើយ​។ ពេល​នេះ​អ្នក​កំពុង​តែ​ត្រូវការ​អ្វី​ម្យ៉ាង​ដែល​គេ​ធ្លាប់​ប្រគល់​ឱ្យ​អ្នក​យ៉ាង​មាន​សេចក្តីសុខ ហើយ​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​មក​ជំនួស​នៅឡើយ​ទេ ។

៣-​សុបិន​ឃើញ​រួមរ័ក​ជាមួយ​ចៅហ្វាយ​ខ្លួនៈ នារី​ណា​យល់សប្តិ​បែប​នេះ ជា​អ្នកមាន​មហិច្ឆតា​ធំ​បន្តិច​ហើយ​។ ជា​អ្នក​មិនសូវ​មើលឃើញ​បុរស​ដែល​មាន​វណ្ណៈ​តូចតាច​ទាប​ជាង​ខ្លួន​ទេ តែ​គេ​មានចិត្ត​ចង់​ប៉ងប្រាថ្នា​ទៅ​លើ​បុរស​ដែល​មាន​វណ្ណៈ​ខ្ពង់ខ្ពស់ ហើយ​បំណង​នេះ​នឹង​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ។

៤-​យល់សប្តិ​ឃើញ​រួមរ័ក​ជាមួយ​មនុស្ស​ល្បីៈ សុភាព​នារី​ណា​យល់សប្តិ​ឃើញ​បែប​នេះ​មាន​ន័យ​ថា អ្នក​កំពុង​តែ​មាន​អារម្មណ៍​មួយ ចង់បាន​ល្បីឈ្មោះ ចង់​លេចធ្លោ ចង់ឱ្យ​មាន​គេ​លើក​សរសើរ​ច្រើន ។