ចង់​ក្មេង​ជាង​វ័យ​ទទួលទាន​អាហា​៤​ប្រភេទ

113

ប្រសិនជា​អ្នក​មិន​ចង់​ឆាប់​ចាស់​ដូច​អាយុ អ្នក​អាច​ជ្រើសរើស​អាហារ​៤​ប្រភេទ ។

Loading...

1.​អ្នក​អាច​ញ៉ាំ​ផ្លែស្វាយ​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​វី​តា​មី​អេ​ដែល​អាច​ជួយ​ការពារ​ស្បែក​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម នោះ​វា​នឹង​មិន​ងាយ​ចាស់​ឡើយ ។

2.​ទឹកឃ្មុំ​គឺជា​របស់​ដែល​អ្នកដឹង​ហើយ​ថា​វា​មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​ស្បែក​អ្នក​។ ក្រោយ​ពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង មិន​ងាយ​មាន​ស្នាម​ជ្រួញ​ឡើយ ។

3.​នៅ​ក្នុង​ត្រសក់​មាន​វីតាមីន​អ៊ី ដែល​អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក ។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ត្រសក់​ឲ្យ​បាន​ច្រើន ឬ​យក​មក​បិត​មុខ​ក៏​បាន​ដែរ នោះ​វា​នឹង​ជួយ​ថែរក្សា​ស្បែក​អ្នក​ឲ្យ​នៅ​ក្មេង​ជា​មិន​ខាន​ឡើយ ។

4.​អ្នក​ក៏​អាច​ញ៉ាំ​តែ​បៃតង​ដែរ ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក ដោយ​ធ្វើ​ឲ្យ​ស្បែក​មាន​លក្ខណៈ​ក្មេង និង​រស់​រវើក ។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ច្រើន វា​នឹង​ជួយ​ជម្រះ​ជាតិពុល​ចេញពី​រាង​កាយ​អ្នក​ទៀត​ផង​(​ប្រភព​ពី​៖ Health.com.kh) ៕