បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត និង​ទទួលផល​ចោរកម្ម (មានវីដេអូ)

152

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ចោរលួច​រថយន្ត និង​អ្នក​ទទួលផល​ចោរកម្ម​ចំនួន​៦​នាក់ រួម​ជា
មួយ​វត្ថុ​តាង​រថយន្ត ៧​គ្រឿង និង សំភារៈ​ពាក់​ពន្ធ​មួយ​ចំនួន​ទៀត ។

Loading...

ក្នុង​ការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​លួច និង​ទទួលផល​ចោរកម្ម​នោះ ត្រូវ​បាន​លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ថ្លែង​ឲ្យ​ដឹង​ថា ជនសង្ស័យ​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ស្រាវជ្រាវ និង ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​៣១ តុលា និង​រហូត​ថ្ងៃ​ទី​៣ វិ​ច្ឆិកា ២០១៨ នេះ ក្រោម​ការ​សហ​ការជា​មួយ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​ឫ​​ស្សី​កែវ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

លោក ប៊ុ​ន សត្យា បន្ត​ថា ជនសង្ស័យ​៣​នាក់ ជា​មុខសញ្ញា​ពាក់​ពន្ធ​លួច​រថយន្ត បាន​ចម្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា កន្លង​មក​ពួក​គេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន​៦​លើក ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ស្លាក​លេខ​រថយន្ត​៦ ស្មើនឹង​១២​បន្ទះ និង​ម៉ូតូ​ចំនួន​៦​គ្រឿង ព្រមទាំង​សម្ភារ​ពាក់​ព័​ន្ធ​បទល្មើស​មួយ​ចំនួន​ទៀត ។ ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​បង្ក្រាប និង បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ក្រុម​ចោរលួច​រថយន្ត​យ៉ាង​សកម្ម ដែល​ទើប​និង​វែកមុខ ។

លោក​ក៏​បន្ត​ថា កិច្ច​ការងារ​បង្ក្រាប​នោះ​ក៏​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង ជា​ស្នងការ​ទើប​ទទួល​តំណែង​ថ្មី​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង ដែល​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕