ដាក់​ឆ្នាំង​រំងាស់​ស៊ុប ​និង​រំងាស់​ទឹកត្រី​ចោល…ឆេះខ្ទេច

79

ខេត្តស្វាយរៀង ៖ ផ្ទះបាយ​មួយ​ខ្នង ​រួម​ទាំង​សម្ភារ​មួយ​ចំនួន​ផង បាន​ត្រូវ​ភ្លើង​ឆេះ​ហ្មត់់​សល់​តែ​ផេះ ប៉ុន្តែ​
មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​មនុស្ស​ទេ ខណៈ​ម្ចាស់​រវល់​ភ្លេចខ្លួន​ហើយ​ដាក់​ឆ្នាំង​រំងាស់​ស៊ុប​និង​រំងាស់​ទឹកត្រី​ចោល បណ្តាល​ឱ្យ​អណ្តាតភ្លើង​ចង្ក្រាន​រាល​ឆេះ​ជញ្ជាំង​ធ្វើ​ឲ្យ​ឆេះ​ផ្ទះបាយ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ ទើប​ផ្អើល​ដល់​អ្នកស្រុក​និង​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

Loading...

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា នៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ។ បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ផ្ទះបាយ​នេះដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​អស់​សល់​តែ​ផេះ​។ ម្ចាស់ផ្ទះ​ឈ្មោះ ប៉ា​ល់ សា​រ៉ា​ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ។

នៅ​ពេល​កើត​មាន​អគ្គិភ័យ លោកស្នងការបាន​បញ្ជា​ឲ្យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​១​គ្រឿង និង​រថយន្ត​របស់​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង ទៅជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង​មិន​រាល​ឆេះ​ដល់​ផ្ទះ​ធំ​ដែល​ធ្វើ​ដាច់​ពី​គ្នា ៕​