លោក​អ្នក​ជ្រាប​ទេ​…​ខេត្តកំពង់ចាម​មាន​ភ្នំ​ប៉ុន្មាន​ឈ្មោះ​អ្វីខ្លះ?

115

ខេត្តកំពង់ចាម ៖ ក្នុង​ចំណោម​១០​ស្រុក​-​ក្រុង​របស់​ខេត្តកំពង់ចាម មាន​ភ្នំ​គួរ​ឱ្យ​កត់​សម្គាល់​​មាន​តែ​៥​ស្រុក​ប៉ុណ្ណោះ ។ ស្រុក​ទាំង​៥​ដែល​មាន​ភ្នំ​គឺ​១-​ស្រុក​បា​ធា​យ ២-​ស្រុក​ជើងព្រៃ ៣-​ស្រុក​កំពង់សៀម ៤-​ស្រុក​ចំការលើ និង​ស្រុក​ស្ទឹង​ត្រង់ ហើយ​នៅ​លើ​ភ្នំ​ខ្លះ​មាន​ប្រាសាទបុរាណ ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ម​កក​កម្សាន្ត​លេង​ឬ​វត្ត​អារាម​សម្រាប់​ពុទ្ធសាសនិក​គោរព​ប្រ​ណិ​ប​ត្រ បួងសួង​សុំ​សេចក្តីសុខ​សាន្ត​ផង​ដែរ ។

Loading...

លោក ចក់ សុខ​គង់ ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​បា​ធា​យ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា​២០១៨​ថា នៅ​ក្នុងស្រុក​បា​ធា​យ​ទាំងមូល​មាន​ភ្នំ​ជា​ច្រើន​រួម​មាន

១-​ភ្នំ​ធំ ស្ថិត​នៅ​ឃុំ​ជាលា ក្នុង​តែ​ធ្វើ​អាជីវកម្ម ។ ២-​ភ្នំ​ជាលា ក្នុង​មាន​វត្ត​នៅ​លើ​កំពូលភ្នំ ។៣-​ភ្នំ​បែក​ពាង មាន​អម​ដោយ​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត​មានផ្ទះ​នៅ​ជើងភ្នំ ។ ៤-​ភ្នំ​តាំង​ស្រែ មាន​វត្ត​នៅ​លើ​កំពូលភ្នំ ក្នុង​ឃុំ​តាំង​ក្រាំង ហើយ​មួយ​ផ្នែក​នៃ​ភ្នំ​បាន​ធ្វើ​អាជីវកម្ម​យក​ថ្ម ។
៥-​ភ្នំ​ជើង​ឆ្នុក មាន​វត្ត​នៅ​លើ​កំពូលភ្នំ ៦-​ភ្នំ​ដិ​ល ។ មាន​វត្ត​នៅ​លើ​ភ្នំ​ស្ថិត​ក្នុង​ឃុំ​តាំង​ក្រាំង។ ៧-​ភ្នំ​បា​ធា​យ មាន​វត្ត​នៅ​ជើងភ្នំ ក្នុង​ឃុំ​បា​ធា​យ ។ ៨-​ភ្នំ​ទ្រព្យ​មាន​ប្រាសាទ​បុរាណ ដែល​នៅ​ជើងភ្នំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នោះ​ទេ ។

លោក​អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ​ប្រាប់​ថា នៅ​ក្នុងស្រុក​ជើងព្រៃ​មាន​ភ្នំ​តែ​មួយ​ទេ​ឈ្មោះ​ភ្នំ​ជើងព្រៃ ស្ថិតិ​នៅ​ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ ដោយ​មាន​ប្រាសាទ​នៅ​លើ​ភ្នំ។ ទាំង​រដូវប្រាំង​និង​វស្សា​មាន​ពលរដ្ឋ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​មក​លេង​ជា​ហូរហែ ។ នៅ​ជុំវិញ​ភ្នំ​ក្នុង​រង្វង់​៣០០​ម៉ែត្រ​ត្រូវ​បានការ​ពារ​ជា​សម្បត្តិ​របស់​រដ្ឋ ដោយ​មិន​បាន​ចេញ​ប្លង់​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ជា​កម្មសិទ្ធិ​ទេ ។

លោក លឿង រ៉ា​ម៉ូ អភិបាលរង​ស្រុក​ចំការលើ ឲ្យ​ដឹង​ថា ក្នុងស្រុក​ចំការលើ​មាន​ភ្នំ​ចំនួន​៤​ក្នុង​នោះ​មាន ១-​ភ្នំ​ទែ​ត ២-​ភ្នំ​អណ្តូងប្រេង ៣-​ភ្នំ​កៃ​កើត ក្នុង​ឃុំ​បុសខ្នុរ ។ ៤-​ឈ្មោះ​-​ភ្នំពេញ​ថ្មី​នៅ​លើ​ភ្នំ​នេះ​មាន​វត្ត​ស្ថិត​ក្នុង​ឃុំ​ចំការអណ្តូង ។ លោក ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឲ្យ​ដឹង​ថា នៅ​ស្រុក​កំពង់សៀម​មាន​ ៖

១-​ភ្នំ​ប្រុស​-​ភ្នំ​ស្រី ដែល​នៅ​លើ​ភ្នំ​ប្រុស​មាន​វត្ត​ដោយ​មាន​ព្រះសង្ឃ​គង់នៅ​ជា​ច្រើន​អង្គ ហើយ​ក៏​ជាទី​កន្លែង​ទេសចរណ៍​ដោយ​បាន​ស្រូប​យក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ជា ហូរហែ ។ ក្រៅពី​នេះ​ក៏​មាន​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត​នៅ​ជាប់​នឹង​ភ្នំ​ស្រី​ផង​ដែរ ។

២-​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​ហាន់ជ័យ មាន​ប្រាសាទបុរាណ​នៅ​លើ​នោះ​និង​មាន​វត្ត​ថែម​ទៀត ហើយ​នៅ​ចង្កេះភ្នំ​ក៏​មាន​ប្រសាទ​បុរាណ​១ ។ ទី​នេះ​ជា​កន្លែង​តំបន់​ទេសចរណ៍ ដោយ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​រាល់ថ្ងៃ ។

លោក អ៊ូ វេ​ង ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​ស្ទឹង​ត្រង់​បាន​ប្រាប់​ថា នៅ​ក្នុងស្រុក​របស់​លោក​មាន​ភ្នំ​ចំនួន​៣​គឺ​៖

១-​ភ្នំ​បឹង​ដែង មាន​ប្រសាទ​ព្រះ​មហោសថ​សុវណ្ណ​គិរី​បឹង​ដែង ។ ២-​ភ្នំ​បឹង​កេ​ត នៅ​នឹង​ចង្កេះភ្នំ​មាន​ប្រាសាទ​ព្រះ​អង្គ​គុ​ហ៍ នៅ​ទី​នេះ​ឲ្យ​តែ​ដល់​រដូវ​បុណ្យ​ទាន​ម្តង​ៗ មាន​មនុស្ស​មក​លេង​ច្រើន​កុះករ  ។៣-​ភ្នំ​ចារ​នៅ​លើ​ភ្នំ​មាន​វត្ត​បុរាណ ដែល​បាន​ជួសជុល​ដោយ​មាន​ព្រះសង្ឃ​គង់នៅ ក្នុង​ឃុំ​អារក្ស​ត្នោត​ហើយ​ត្រូវ​បាន​ពលរដ្ឋ​តែងតែ​នាំ​គ្នា​គោរព​ប្រ​ណិ​ប​ត្រ​ផង​ដែរ ៕