កូនចៅ​យកឈ្មោះ​មេ​ដើរ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ថា​រឹត​បន្តឹង​ច្បាប់

125

ខេត្តស្ទឹងត្រែង ៖ មន្ត្រី​ពាក់​ឯកសណ្ឋាន​របស់​ជាតិ គឺជា​អ្នកបម្រើ​ប្រជាពលរដ្ឋ មិនមែន​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​ហើយ​ទៅ​យក​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ។ រឹត​បន្តឹង​នៅ​តែ​រឹត​បន្តឹង​ពាក់ព័ន្ធ​ទៅ​លើ​ច្បាប់​ចរាចរ មិនមែន​អោយទៅ​រឹត​បន្តឹង​យក​លុយ​ពី​គេ​ឡើយ នេះ​បើ​តាម​លោក អូត​ស៊ី​វុ​ត្ថា ស្នងការ​រង​ទទួល​ផែន​ចរាចរ​ជើង​គោក​ថ្លែង​នៅ​ក្នុង​សាល​ប្រជុំ​រួម​ស្តី​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ជើង​គោក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិការ ឆ្នាំ​២០១៨ ។

Loading...

នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថ្នាក់ដឹកនាំ​លោកស្នងការ​រង​បាន​ជីក​ឬ​សជី​ក​គល់​រក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​លើ​មន្ត្រី​នគរ​នគរបាល​ចរាចរ​គ្រា​ចុះ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរ​ជើងគោ​កដោយ​ផ្តោត​សំខាន់​​លើ​គោលដៅ​ដើម​ទី និង​គោលដៅ​ខ្សែ​ផ្លូវ​ខាងក្រៅ​៣​ចំណុច រួម​ទាំង​គោលដៅ​តាម​បណ្តាល​​មូលដ្ឋាន​ក្រុង​ស្រុក​ផង​ដែរ ។

ស្នងការ​រង​ទទួល​ផែន​ចរាចរ​ជើង​គោក​លោក អូត ស៊ី​វុ​ត្ថា បាន​សង្កត់ធ្ងន់​លើ​ការ​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​ចរាចរ​ថា ការ​ស្លាប់​របស់​មនុស្ស​ជាង​៣០​នាក់​ក្នុង​ករណី​ចរាចរ​នៅ​ស្ទឹង​ត្រែង​ក្នុង​ឆ្នាំ​២០១៨ ​ជា​រឿង​មួយ​ដ៏​សំខាន់​ដែល​នគរបាល​ចរាចរ​យើង​ត្រូវ​ស្វែង​យល់​រក​ចំណុច​គោលដៅ​សំខាន់​នៃ​មូលហេតុ និង​ក​ក្តា​អ្វីខ្លះ​ដែល​បង្ករ​គ្រោះថ្នាក់​ខ្លាំង​បំផុត ដើម្បី​លើក​មក​ឈ្វែ​ង​យល់​ហើយ​ត្រូវ​រឹត​បន្តឹង​អប់រំ​ចំណុច​នោះ ជា​ពិសេស​អ្នកបើកបរ​មិន​ពាក់​ពួក​សុវត្ថិភាព​ត្រូវ​បន្ត​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​បន្ថែម ។

ទាក់ទិន​ទៅ​នឹង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរ​ជើង​គោក​ខាងលើ​ក៏​មានការ​រិះគន់​មួយ​ចំនួន​ដែល​បាន​ជះ​ឥទ្ធិ​ល​ពល​ដល់​ថ្នាក់ដឹកនាំ​រហូត​មានការ​ស៊ើបអង្កេត​ដឹង​មន្ត្រី​មួយ​ចំនួន​ប្រើប្រាស់​ការងារ​ខុស​គោលដៅ​ក្នុង​នោះ​លោកស្នងការ​រង​លើក​ចំ​ៗ​ថា កងកម្លាំង​ចរាចរ​អោយទៅ​រឹត​បន្តឹង​ច្បាប់​ចរាចរ​បែប​រឹត​បន្តឹង​យក​លុយ​ពី​គេ​ពី​៨០​ម៉ឺន​រៀល ចុង​ក្រោយ​នៅ​តែ​៤​ម៉ឺន​រៀល​ក៏​យក​ដែរ ។

លោក​បាន​សួរ​នៅ​ក្នុង​អង្គប្រជុំ​នោះ​ថា «​ការ​យក​លុយ​គេ​ហ្នឹង​មាន​ធ្វើ​ប័ណ្ណ​ផាកពិន័យ​ដែរ​ទេ? ​ហើយ​ប្រាប់​ថា យក​អោយ​មេ តើ​យក​អោយ​មេ​ណា?​» បើ​លោក​ជា​ស្នងការ​រង​មិន​បាន​ទទួល លោកនាយ​ការិយាល័យ​មិន​បាន​ទទួល ហើយ​នាយ​ផ្នែក​ពីរ​រូប​ទៀត​ក៏​ថា​មិន​បាន​ទទួល ចេះ​តែ​យកឈ្មោះ​មេ​ៗ​ទៅ​ប្រើ រហូត​អ្នក​រត់​ឡាន​តាក់ស៊ី និង​អ្នក​ដឹកឈើ​ទូរស័ព្ទ​មក​ប្រាប់​វិញ​។

ការ​ដាក់​កម្លាំង​ប្រចាំ​ទិស​គោលដៅ​គឺ​យោង​តាម​បទបញ្ជា​ពី​គណ​បញ្ជាការ​ឯកភាព​ខេត្ត​ដោយ​មាន​កម្លាំង​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​ទៀត ខ្ញុំ​មិនមែន​អោយ​អស់លោក​ទៅ​រឹត​បន្តឹង​យក​លុយ​ពី​គេ​ទេ ហើយ​ខ្ញុំ​ក៏​មិនមែន​ជា​មន្ត្រី​ជើង​១០​ដែរ ។ លោក​បន្ត​ថា ចាប់ពី​ពេល​នេះ​ទៅ​មុខ​លោក​ចុះ​ដឹកនាំ​ផ្ទាល់​ដោយ​មិន​ប្រាប់​ពី​ពេលវេលា និង​គោលដៅ​មុន​នោះ​ឡើយ ហើយ​តាមដាន តើ​មន្ត្រី​របស់​យើង​អនុវត្ត​ច្បាប់​របៀប​ម៉េច ៕