ឃើញ​ពពាក់ពពូន​គ្នា ឃាត់​សួរនាំ​ស្រាប់តែ​ប្រទះ​ឃើញ​នឹង​ដី​ជិត​ជើង

115

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​១១​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ឃាត់ខ្លួន ពេល​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ក្លឹ​ប​ក្លិប​មី​ត​ណាយ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី ៥​ខែវិច្ឆិកា​ឆ្នាំ ២០១៨ ។

Loading...

ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ​ដោយ​មិន​បាន​បញ្ជាក់​ឈ្មោះ​ទេ ក្នុង​នោះ​មាន​ស្រី ២​នាក់​និង​ប្រុស​៨​នាក់ សុទ្ធសឹងតែ​មាន​អាយុ​ក្រោម​២០​ឆ្នាំ ជិះ​ម៉ូតូ​២​គ្រឿង ម៉ា​កនិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ១GY-២០០៧ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CQ -៦០៤៧​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង​នៅ​មុខ​ក្លឹ​ប​មី​ត​ណាយ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​កំពុង​តែ​ពពាក់​ពូន​គ្នា​គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ បាន​រក​ឃើញ ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច ដែល​នៅ​នឹង​ដី​ជិត​ជើង​ជនសង្ស័យ​ខាងលើ​ផង​ដែរ ។

បន្ទាប់​មក​កំលាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទាក់ទង​ទៅ​កំលាំង​នគរបាល​ប៉ុស្តិ៍​អោយ​ជួយ​សហការ​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ប៉ុស្តិ៍​យក​ទៅ​សាកសួរ
ភ្លាម​ៗ​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ដោយឡែក​ក្នុង​នោះ​៣​នាក់ ស្រី​២​នាក់​នឹង​ប្រុស​ម្នាក់​បាន​សារភាព​ថា ពួក​ខ្លួន​មិន​ដែល​ប្រើប្រាស់​គ្រឿងញៀន​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជនសង្ស័យ​ខាងលើ បាន​បង្ហើប​ឱ្យ​ដឹង​ថា ទីតាំង​ខាងលើ​នេះ​មាន​អ្នក​ចែកចាយ​គ្រឿងញៀន​ផង​ដែរ ព្រោះ​អ្នក​ចូល​ក្លិប​ភាគច្រើន​សុទ្ធតែ​ប្រើប្រាស់​គ្រឿងញៀន មាន​តែ​មួយ​ចំនួន​តូច​បំផុត​ដែល​មិន​ប្រើប្រាស់​គ្រឿងញៀន ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ទៅ​សាកសួរ​និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕