ឱ​កូន​អើយ​កូន​…​ម្តេច​បានជា​ដាច់​ចិត្ត​ធ្វើ​បែប​នេះ​ដាក់​ម្តាយ​ទៅ​វិញ?

160

ខេត្តបន្ទាយមានជ័យ ៖ ចាសជរា និង​ជា​ស្ត្រី​មេម៉ាយ​៣​គ្រួសារ​ដែល​មាន​១​គ្រួសារ​ត្រូវ​បានកូន​បង្កើត​ដេញ​ម្តាយ​ចេញ​យក​ដី​លក់​ដែល​ទទួល​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) និង​សន្យា​ធ្វើ​ផ្ទះ​ជូន​នៅ​ថ្ងៃ​ទី​០៣ ខែវិច្ឆិការ ឆ្នាំ​២០១៨ នៅ​ភូមិ​កសិណ ឃុំ​-​ស្រុក​ថ្មពួក ។

Loading...

លោក ផូ​រ ស៊ី​តា​ល់ ប្រធាន​រដ្ឋបាល​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ច​នា​យុវជន​កម្ពុជា ​(​ក្រុម​១៥៧) ​និង​លោក ចៅ ជី​អាន ប្រធាន​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្តបន្ទាយមាន​ជ័យ​​បានអោយ​លោក​ដឹកនាំ​ក្រុមការងារ​នាំ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​៣​គ្រួសារ​ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​ទី​១-​ឈ្មោះ ស្វែង រើ​ក អាយុ​៧៣​ឆ្នាំ​, ទី​២-​ឈ្មោះ មុត នឿយ អាយុ​៧៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ យាយ ឆឿ អាយុ​៦៣​ឆ្នាំ​ដែល​រស់នៅ​ភូមិ​កសិណ ឃុំ​-​ស្រុក​ថ្មពួក ។

លោក ផូ​រ ស៊ី​តា​ល់ បាន​បញ្ជាក់​ថា ស្តាប់​សម្តី​លោក យាយ ឆឿ អាយុ​៦៣​ឆ្នាំ ដែល​បាន​បែកបាក់​គ្រួសារ​ទៅ​មាន​ប្រពន្ធ​ថ្មី​ទុក​គាត់​វេ​នា ដែល​មានកូន​២​នាក់ (​ស្រី​១ ប្រុស​១) ក្រោយ​ពេល​ចិញ្ចឹម​កូនប្រុស​-​ស្រី​ធំ​បាន​ប្តី​ប្រពន្ធ និង​កូនចៅ​ស្រាប់តែ​មាន​បំណង់​ដេញ​ម្តាយ​ចេញពី​ដី យក​ដី​លក់ ទៅ​វិញ ។

បើ​កូន​ដេញ​ចេញ គាត់​គ្មាន​ដី​រស់​នៅឡើយ ព្រោះ​ដី​នេះ​ជា​ដី​កេរ្តិ៍​របស់​គាត់​ដែល​ធ្វើ​កូន​ខ្ទោ​ម​រស់នៅ តែ​ការ​សន្យា​របស់​ក្រុម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្តបន្ទាយមានជ័យ​សន្យា​នឹង​ធ្វើ​ផ្ទះ​ជូន​លោកយាយ​សម្រាប់​រស់នៅ ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​ការ​សំណូមពរ​ពី​លោក យាយ ឆឿ ជា​ស្ត្រី​មេម៉ាយ​ដែល​រស់នៅ​ក្នុង​កូន​ខ្ទោ​ម​ហើយ​កូន​មាន​បំណង​យក​ដី​លក់​គ្មាន​ដី​រស់នៅ​នោះ លោក​នឹង​អន្តរាគមន៍​ជួយ ព្រោះ​ដី​ដែល​រស់នៅ​នេះ​ជា​ដី​កម្ម​សិទ្ធ​របស់​លោកយាយ កូន​គ្មាន​សិទ្ធិ​ណាមួយ​យក​លក់​ឡើយ ៕