រលាស់​ជីវិត​ចោល​ទុក​ឱ្យ​ហេតុ​ជា​អ្នក​ចាត់ចែង​វិញ

144

ជីវិត​នេះ​ជួនកាល​ជា​កុសល​វិបាក ត្រូវ​បាន​លាភ ​បាន​យស បានការ​សរសើរ​លើកតម្កើង​ជា​គ្រឿង​បញ្ជោរ​ចិត្ត តែបើ​មិន​មាន​បញ្ញា​ពិចារណា​កម្ចាត់​សេចក្តី​ស្រវឹង​ទេ ចិត្តនឹង​វង្វេង​ជ្រុល​ជ្រប់​ក្នុង​លាភ យស ការ​សរសើរ​លើកតម្កើង​ទាំងនោះ​ជាក់​ជា​មិន​ខាន ។

Loading...

ប៉ុន្តែ​ជួនកាល​ជីវិត​នេះ​ជា​អកុសលវិបាក ត្រូវ​មាន​រោគាព្យាធិ អត់​លាភ អត់​យស គ្មាន​ការ​រាប់អាន ត្រូវ​ទទួល​អនិដ្ឋារម្មណ៍ គឺ​អារម្មណ៍មិនល្អ មិន​ជាទី​ប្រាថ្នា​សព្វគ្រប់​ប្រការ កាលបើ​ជីវិត​ពើបប្រទះ​នូវ​ហេតុការណ៍​ទាំងនេះ បើ​មិន​បញ្ញា​ពិចារណា​ឱ្យ​ឃើញ​ប្រាកដ​ថា ជីវិត​នេះ​គ្រាន់តែ​ជា​របស់​ហេតុ ពិតប្រាកដ​តាម​ហេតុ ជា​សច្ចធម៌ មិនមែន​ជា​របស់​យើង​ទេ ហើយ​ក៏​ជាទី​តាំង​នៃ​ការ​ចម្រើន​ប្រាជ្ញា​ស្មារតី រលាស់​ចោល​នូវ​ជីវិត​នេះ​ប្រគល់​ឱ្យ​ហេតុ​ជា​អ្នក​តាក់តែង​ដោយ​មិន​ប្រកៀកប្រកាន់​អ្វី​តិចតួច​ក្នុង​ជីវិត​ជា​បច្ចុប្បន្ន​នេះ ការ​ពិចារណា​ឱ្យ​ឃើញ​ប៉ុណ្ណេះ​ជាដើម​នឹង​ធ្វើ​ឱ្យ​សន្តាន​ចិត្តស្ងប់ ត្រជាក់​បាន​ខ្លះ ។

ដូច្នេះ​ការ​ចេះ​រស់នៅ​ជាមួយ​ជីវិត​បច្ចុប្បន្ន​ត្រូវ​យក​បញ្ញា​ជា​ធំ​ក្នុង​ការ​រៀបចំ​តាក់តែង​ជីវិត​ឱ្យ​មានដំណើរ​ទៅ​តាម​លក្ខណៈ​របស់​ហេតុ​ដែល​មិន​អាច​កែប្រែ​បាន ដោយ​មិន​ប្រកាន់​ជីវិត​ថា​ជា​របស់​ខ្លួន ជា​របស់​អញ ​ទើប​បានសុខ​ស្ងប់ ។