ព្រោះប្រកែកអត់ព្រមអីអី…កាត់ក្បាលនឹងកណ្តៀវ

126

តាម​ប្រភព​ពី Metro បាន​ឲ្យ​ដឹង​ថា កុមារី​អាយុ​១៣​ឆ្នាំត្រូវ​បាន​កាត់​ក្បាល​ជាមួយនឹង​កណ្តៀវ ក្រោយ​ពី​ប្រកែក​មិន​ព្រម​រួម​ភេទ ជាមួយនឹង​អ្នក​ជិតខាង​ ។ អ្នក​ជិតខាង​ម្នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​មនុស្ស​មាន​ឋានៈ​ក្នុង​សង្គម​ខ្ពស់​ជាង​នាង ដែល​ជា​ជន​រង​គ្រោះ​។ នេះ​ក៏​ព្រោះតែ​នៅ​ឥណ្ឌា មានការ​បែងចែក​ឋានៈ​ក្នុង​សង្គម​សាសនា​ហិណ្ឌូ​។

Loading...

រឿងរ៉ាវ​ត្រូវ​បាន​កើតឡើង​នៅ​សង្កាត់ Tamil Nadu នៃ​ទីក្រុង Salem ប្រទេស​ឥណ្ឌា​។ គេ​មិន​បាន​ដាក់​រូបថត​របស់​ជន​រង​គ្រោះ​នោះ​ទេ​។ តែ​មាន​រូបថត​នៅ​ពេល​អ្នកកាសែត​ទៅ​សម្ភាស​ន៍ម្តាយ​របស់​ជន​រង​
គ្រោះ​។

បុរស​ជា​ជនល្មើស​ឈ្មោះ Dinesh Kumar ត្រូវ​បាន​ចាប់ខ្លួន និងចោទប្រកាន់​ពី​បទ​ចាប់រំលោភ​លើ​អ្នកមាន​ឋានៈ​ក្នុង​សង្គម​ទាប​ជាង​ខ្លួន​។ មេ​ប៉ូ​លិសនៅ​ក្នុង​សង្កាត់ លោក Ponkarthik Kumar បាន​ប្រាប់ CNN ថា​៖ «កុមារី​ម្នាក់​នោះ​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​សាហាវ​។ ការ​ស៊ើបអង្កេត​កំពុង​តែ​បន្ត និង ជនល្មើស​ក៏​ត្រូវ​បាន​ចាប់ខ្លួន» ។

ខាង​ប៉ូ​លិស ក៏​បាន​ច្រានចោល​នូវ​ការ​លើក​ឡើង​ថា ជនល្មើស​មាន​បញ្ហា​ផ្លូវចិត្ត​។ អ្នក​ជិតខាង​ប្រាប់​ថា កុមារី​រង​គ្រោះ ​គឺជា​សិស្ស​នៅ​សាលារៀន​ជិត​នោះ ហើយ​បាន​ប្រាប់​ម្តាយ​នាង​ជា​ច្រើន​ដង​មក​ហើយថា​ មាន​អ្នក​ចង់​​ចាប់រំលោភ តែ​ត្រូវ​បាន​ម្តាយ​នាង​មិន​ខ្វល់​ទាល់តែ​សោះ​។

គួរ​បញ្ជាក់​​ដែរ​ថា យោង​តាម​ការិយាល័យ​កំណត់​ត្រា​បទឧក្រិដ្ឋ​ជាតិបាន​ឲ្យ​ដឹង​ថា មាន​បទល្មើស​ចំនួន ៤៧០០០​ករណីនៅ​ឆ្នាំ​២០១៦ ដែល​កើតឡើង​ដោយសារ​មនុស្ស​ប្រកាន់​ឋានៈ​ក្នុង​សង្គម​ ៕