​គាស់ផ្ទះ លួចម៉ូតូ និងដែក…ពេលនេះក្របួច.កបានទាំងអស់

112

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដង្កោធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ ដែល​ប្រព្រឹ​ត្តបទ​ល្មើស​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​បាន​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា នៅភូមិ​ម័​ល សង្កាត់​ដង្កោ និង​នៅ​ភូមិ​រកា​កុះ សង្កាត់​ព្រៃ​.ស ខណ្ឌដង្កោ ។ មន្ត្រី​នគរបាល​ឱ្យ​ដឹង​​ថា បទល្មើស​ទី​១​ គឺ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស បង្ក​ឡើង​ដោយជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​តូប​ជួសជុល​និង​លក់​គ្រឿងអគ្គិសនី​មួយ​កន្លែង លួច​យក​បាន​ម៉ូតូ​ហុងដា​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៦មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១FX-៨៩៥១ ។

Loading...

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា​កន្លង​ទៅ វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល ដែល​តូប​ជួសជុល​និង​លក់​គ្រឿងអគ្គិសនី​ខាងលើ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ម្ចាស់តូប​ឈ្មោះ វ៉ា​ន់​ឈី សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជន សង្ស័យ​ទាំង​៣​នាក់​នោះ​មាន ១-​ឈ្មោះ ឈុ​ន រ៉ា​វី ហៅ​ពៅ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ មាស វុ​ត្ថា ហៅ​ទ្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ សាន ពិសី ហៅ​ឆី​ង អាយុ​១៨​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា កាលពី​ថ្ងៃ​ទី​៥ ខែតុលា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ជន​រង​គ្រោះ​បានបិទទ្វារ​ផ្អាក​ការ​លក់ដូរ រួច​ចាកចេញ​ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ ស្រុកអូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ ទើប​ត្រឡប់​ពី​ស្រុក​កំណើត​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ខាង​មុខ​របើក និង​បាត់​ម៉ូតូ​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ។

បន្ទាប់​មក លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​បញ្ជា​កម្លាំង​នគរបាល​ខណ្ឌ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា វេលា​ម៉ោង​៣​រសៀល ទើប​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់ រួច​នាំ​ទៅ​ធ្វើការ​សាកសួរ ។ ជនសង្ស័យ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើសកម្មភាព​លួច​គាស់​សោ​ទ្វារ​តូប​លួច​យក​ម៉ូតូ​ខាងលើ​នោះ​មែន រួច​យក​ទៅ​លក់​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បាន​លុយ​ចំនួន​២០០​ដុល្លារ និង​នាំ​គ្នា​ផឹកស៊ី ព្រមទាំង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ។

ដោយឡែក បទល្មើស​ទី​២ ជា​សកម្មភាព​លួច​ម៉ូតូ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​២​នាក់ កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២ ខែវិច្ឆិកា នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ម័​ល​ដែរ ។ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដែល​ម្នាក់​ឈ្មោះ កើត ម៉ា​គ្រ​ឌី ហៅ​ទូច អាយុ​៣០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ អាន សុធា​រ៉ា អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ម័​ល ។

ជនសង្ស័យ​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពណ៌​ស​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DD-៥៧៣០ លេខ​តួ​និង​លេខ​ម៉ាស៊ីន​១៥០១៣៨៩ ខណៈ​ជន​រង​គ្រោះ​ទុក​នៅ​មុខ​ផ្ទះ​ដោយ​ចាក់សោ​.​ក និង​សោ​បូម​មុខ​ត្រឹម​ត្រូវ ។ ម៉ូតូ​នោះ​គឺជា​កម្មសិទ្ធិ​របស់​ឈ្មោះ ហ៊ុយ ហួ អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ខាងលើ ។

ក្រោយ​ពេល​លួច​បាន ពួក​គេ​យក​ទៅ​បញ្ចាំនៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ខណ្ឌទួលគោក បាន​លុយ​ចំនួន​១០០​ដុល្លារ រួចនាំ​គ្នា​ផឹកស៊ី​អស់ ។ ចំណែក​ម្ចាស់​ម៉ូតូ​បាន​ដាក់ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ទើប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន ។

ប្រភព​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា បទល្មើស​ទី​៣ គឺ​សកម្មភាព​លួច​ដែកថ្នាំងអំពៅ​ដែល​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ បង្ក​ឡើង​ដោយ​ជនសង្ស័យ៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​មុខ​ផ្ទះ​មួយ​ក្នុងភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ជន​រង​គ្រោះជា​ម្ចាស់​ដែក​ឈ្មោះ ពាង
ជា​វ័​ន្ដ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងក្រឡឹង មាន​ទីលំនៅ​ភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ គី​ម ពន្លឺ ហៅ​ហេង អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ២-​ឈ្មោះ ធឿ​ន ចំរើន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស និង​៣-​ឈ្មោះ សំ មីនា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ទិញ​ដែកថ្នាំងអំពៅ​ទំហំ​៣២លី​ចំនួន​៣២​ដើម សរុប​ជា​ទឹកប្រាក់​ចំនួន​១២៨០​ដុល្លារ​អា​មេ​រិ​ក ទៅ​ទុក​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ។ ខណៈនោះ​ជនសង្ស័យ​បាន​ទៅ​យក​អស់​ចំនួន​២៧​ដើម សរុប​ជា​ទឹកប្រាក់​ចំនួន​១.០៨០​ដុល្លារ ។ ក្រោយ​ពី​ដឹង​ថា​បាត់​ដែក ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ខណ្ឌដង្កោ​ជួយអន្តរាគមន៍ ខណៈនោះ​នគរបាល​ខណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា
ទើប​ចាប់ខ្លួន​បាន ។

នៅ​ពេល​សាកសួរ​ជនសង្ស័យ​សារភាព​ថា ពិតជា​បាន​លួច​ដែក​នោះ​មែន និង​យក​ទៅ​លក់​នៅ​ឃ្លាំង​អេ​ត​ចាយ តាម​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ បាន​លុយ​ចំនួន​៨០.០០០​រៀល ហើយ​នាំ​
គ្នា​យក​ទៅ​ផឹកស៊ី​អស់ហើយ ៕