ចោរលួចមាន់​ចង់ដឹង​ប៉ូលិស​ដេក​លក់​ឬ​អត់?

97

ខេត្តបាត់ដំបង ៖ ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ចោរ​ហារ​រយ​ជិះ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ ចូល​លួច​មាន់​តាម​ផ្ទះ​​អ្នកស្រុកកណ្ដាល​អ​ធ្រា​ត្រ​ នៅ​ក្នុង​ទឹកដី​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ ។ មិនតែប៉ុណ្ណោះ​លោក​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​មាន់​ក្នុងផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​ប៉ុ​ស្ដ៏​នគរបាល​ទៀត​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ដែល​បាន​រង​គ្រោះ តែ​លោក​មេ​ប៉ុ​ស្ដ៏​កំពង់​ព្រៀង​បាន​ឆ្លើយ​តប​យ៉ាង​ឡូយ​ថា «​រហូត​ដល់​ពេល​នេះ​សកម្ម​ភាព​​​របស់​ក្រុម​ចោរ​មិន​ទាន់​បង្ក​ឲ្យ​កើត​មា​នក​ល្យុ​ក​នៅឡើយ​ទេ​»​។

Loading...

ជាក់ស្ដែង ​នៅ​វេលា​ម៉ោងជាង​១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៦​ វិច្ឆិកា ក្រុម​ចោរ​ដែល​មាន​រថយន្ត​បើក​អម​តាម​ក្រោយលើ​ផ្លូវជាតិ​លេខ​៥ ចាំ​ដឹក​មាន់​ផង បាន​ចូល​លួច​មាន់​តាម​ផ្ទះ​ពលរដ្ឋ​ចំនួន​៤​កន្លែង​ ក្នុង​មួយ​យប់​ក្នុងភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ ។

ក្នុង​នោះ​ មាន​២​កន្លែង​ស្ថិត​នៅ​ក្បែរ​ប៉ុ​ស្ដិ៍នគរបាល​ ឃុំ​កំពង់​ព្រៀង​តែ​ម្ដង ខណៈ​ដែល​សមត្ថកិច្ច​ប៉ុ​ស្ដិ៍​​នេះ​សំរាន្ត​លក់​ស្រូល​យ៉ាង​ស្កប់ស្កល់​ ។ ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៍​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ក្រុម​ចោរ​ហារយ​ចូល​លួច​មាន់ ១-​ឈ្មោះ​ស៊ឺ​ង ភេទ​ប្រុស ២​-ឈ្មោះ​ហេង សារី ភេទ​ប្រុស ៣​-ឈ្មោះ​គី ភេទ​ប្រុស និង​៤​-ឈ្មោះ​សេត ភេទ​ស្រី​ ។ ជន​រង​គ្រោះ​ឈ្មោះ​គី និង​ឈ្មោះ​សេត នេះ​ គឺ​មានផ្ទះ​ស្ថិត​នៅ​ក្បែរ​ប៉ុ​ស្ដិ៍​​នគរបាល​កំពង់​ព្រៀង​​តែ​ម្ដង​។

បើ​តាម​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ក្រុម​ចោរ​អាច​មាន​បក្សពួក​ច្រើន​នាក់ បាន​ចូល​លួច​មាន់​តាម​ផ្ទះ​អ្នក​ភូមិ​នៅ​វេលា​រំលង​អ​ធ្រា​ត្រ ដោយ​ម្នាក់​ៗ​បាត់​អស់​មាន់​រាប់​សិប​ក្បាល​ពី​ក្នុង​ទ្រុង​ ។ ម្ចាស់ផ្ទះ​ដដែល​និយាយ​ថា រោង​មាន់​ខ្លះ​បាន​ចាក់សោទ្វារ តែ​ពួក​ចោរ​បាន​គាស់​ទម្លាយ​ចូល​លួច​មាន់​គ្មាន​សល់ ។ រីឯ​ផ្ទះ​ខ្លះ​មាន់​ដេក​នៅ​ចុង​ជើង​៤​ ទៅ​៥​ក្បាល​ក៏​ត្រូវ​ចោរលួច​អស់​ដែរ ​។ ជា​ពិសេស​ម្ចាស់ផ្ទះ​ដែល​នៅ​ក្បែរ​ប៉ុ​ស្ដិ៍​​នគរបាល​កំពង់​
ព្រឿ​ង​តែ​ម្ដង ដែល​មិន​រំខាន​ដល់​ដំណេក​មន្ត្រី​ប៉ុ​ស្ដិ៍​នេះ​ឡើយ​។

ជាមួយនឹង​សកម្មភាព​ចោរលួច​មាន់​នេះ អ្នក​ភូមិ​បាន​ប្រាប់​ថា នៅ​យប់​នោះ ​គេ​ឃើញ​រថយន្ត១​គ្រឿង ភិន​ភាគ​ដូច​រថយន្ត​នី​ស្សាន់​មួយ​កន្លះ​ បាន​បើក​ឈប់​ៗ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូស​ទូក​ (​ភូមិ​បាត់​មាន់​) តែ​គេ​មិន​បាន​ចាប់​អារ​ម្ម​ណ៍​​ទៅ​លើ​រថយន្ត​នោះ​ទេ​។ លុះ​ព្រឹក​ឡើង​ពេល​ម្ចាស់ផ្ទះ​និយាយ​ពី​រឿង​បាត់​មាន់ ទើប​ពលរដ្ឋ​ដទៃ​ទៀត នាំ​គ្នា​ភ្ញាក់ផ្អើល​អួត​ពី​រឿង​បាត់​មាន់​ពេញ​ភូមិ ហើយ​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​រថ​យន្ត​ដែល​គេ​ប្រទះ​ឃើញ​កណ្ដាល​យប់​នោះ​ថា អាច​ជា​រថយន្ត​ក្រុម​ចោរ​ដែល​បើក​តាម​ចាំ​ដឹក​មាន់​ដែល​លួច​បាន​។

លោក​ប៉ែន ចាន់​រ័​ត្ន មេ​ប៉ុ​ស្ដិ៍កំពង់​ព្រៀង បាន​ផ្ដល់​ចម្លើយ​បែប​ស្ទាក់​ស្ទើរ​ចំពោះ​ដំណឹង​នេះ​ថា ពលរដ្ឋ​បាន​បាត់​មាន់​តែ​៤​ ឬ​៥​ក្បាល​ទេ ហើយ​ក៏​មិន​បាត់​ច្រើន​ផ្ទះ​ដែរ​។ នៅ​ពេល​សួរ​ថា អ្នក​ភូមិ​បាន​ប្រាប់​ថា ក្រុម​ចោរ​បាន​ចូល​លួច​មាន់​នៅផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​ប៉ុ​ស្ដិ៍នគរបាល​លោក​ផង តើ​មាន​មែន​ឬទេ ? លោក​ប៉ែន ចាន់​រ័​ត្ន ហាក់​អល់អែក​ចំពោះ​សំនួរ​នេះ ហើយ​លោក​ឆ្លើយ​បដិសេធ​ថា «​គ្មាន​ចោរលួច​មាន់នៅ​ក្បែរ​ប៉ុ​ស្ដិ៍​ទេ​»​។

លោក​មេ​ប៉ុ​ស្ដិ៍​​រូប​នេះ​បាន​ព្យាយាម​លាក់បាំង​ ចំពោះ​បទល្មើស​នេះ ប៉ុន្តែ​ត្រូវ​បាន​ទម្លាយ​ដោយ​ជន​រង​គ្រោះ​។ លោក​មេ​ប៉ុ​ស្ដិ៍​​រូប​នេះ បាន​ស្រែក​ទាំង​កំរោល​សួរ​រកមុខ​អ្នក​ផ្ដល់​ព័​ត៌​មាន​នេះ​ដូច្នេះ​ថា តើ​អ្នក​ណា អ្នក​រាយ​
ការ​ណ៍​​រឿង​នេះ? ជាមួយនឹង​សកម្មភាព​ក្រុម​ចោរ​បើករថយន្ត​ដើរ​លួច​មាន់​ផ្អើល​ពេញ​ភូមិ​នេះ លោក​ប៉ែន ចាន់​រ័​ត្ន បាន​ឆ្លើយ​តប​យ៉ាង​ឡួ​យ​ទៀត​ថា «​សកម្មភាព​ក្រុម​ចោរ​មិន​ទាន់​បង្ក​ឲ្យ​កើត​មា​នក​ល្យុ​ក​ទេ គឺ​លួច​តែ​៤​ឬ​៥​ក្បាល​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​អ្នក​ប្ដឹង​ដែរ ​។